SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា និងឡាវ ប្តេជ្ញាពង្រឹងកិច្ចសហការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការអភិវឌ្ឍ MSME


កម្ពុជា និងឡាវ ប្តេជ្ញាពង្រឹងកិច្ចសហការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការអភិវឌ្ឍ MSME
A+ A-

ភ្នំពេញ៖ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ កម្ពុជា និងឡាវ បានបង្ហាញការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) ក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូតឡាវប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបតែងតាំងថ្មី។

ភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ការស្រាវជ្រាវ ហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ និងការកសាងធនធានមនុស្ស ព្រមទាំងការពង្រឹងការតភ្ជាប់ក្នុងតំបន់។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានរំលេចអំពីសក្តានុពលនូវខ្សែរថភ្លើងល្បឿនលឿន ឡាវ-ចិន និងការកែលម្អការតភ្ជាប់ផ្លូវដឹកជញ្ជូនឆ្លងកាត់ព្រំដែន ដែលអាចជួយសម្រួលពាណិជ្ជកម្ម កាត់បន្ថយរយៈពេលដឹកជញ្ជូនផលិតផលកសិកម្ម និងជំរុញវិស័យទេសចរណ៍ ព្រមទាំងការតភ្ជាប់ប្រជាជន និងប្រជាជនរវាងប្រទេសកម្ពុជា ឡាវ និងចិន។

ឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍ និងអបអរសាទរចំពោះការតែងតាំងរបស់ឯកឧត្តម Sonexay Vannaxay ។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ “សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចតូច វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មិនមែនជាជម្រើសទេ ប៉ុន្តែជាតម្រូវការចាំបាច់។ តាមរយៈកិច្ចសហការកាន់តែជិតស្និទ្ធ ការចែករំលែកចំណេះដឹង និងការពង្រឹងប្រព័ន្ធអេកូឡូស៊ីស្រាវជ្រាវ ស្តង់ដា និងនវានុវត្តន៍ កម្ពុជា និងឡាវអាចគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម បង្កើនសមត្ថភាពប្រកួតប្រជែង និងបង្កើតឱកាសថ្មីៗសម្រាប់ប្រជាជនរបស់យើង។”

ឯកឧត្តម Vannaxay បានបញ្ជាក់ការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី ក្នុងអាណត្តិការងាររបស់ឯកឧត្តម ដោយលើកឡើងថា៖ “ខ្ញុំនឹងខិតខំប្រឹងប្រែងដើម្បីធ្វើជាស្ពានភ្ជាប់ និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ តាមរយៈកិច្ចសហការជិតស្និទ្ធ យើងអាចនាំយកអត្ថប្រយោជន៍ពីការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជូនដល់ប្រជាជននៃប្រទេសទាំងពីរ។”

ភាគីទាំងពីរក៏បានឯកភាពជំរុញការផ្លាស់ប្តូរអ្នកស្រាវជ្រាវ និងមន្ត្រីជំនាញ លើកកម្ពស់ការបណ្តុះបណ្តាលរួមគ្នា និងចែករំលែកចំណេះដឹង ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌអាស៊ាន និងយន្តការតំបន់ដែលពាក់ព័ន្ធ។


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី