SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ប្រធានរដ្ឋឡាវ បានថ្វាយសត្វដំរីញីឈ្មោលមួយគូ ដល់ព្រះមហាក្សត្រខ្មែរ និងត្រូវដាក់ឱ្យរស់នៅសួនសត្វភ្នំតាម៉ៅ


ប្រធានរដ្ឋឡាវ បានថ្វាយសត្វដំរីញីឈ្មោលមួយគូ ដល់ព្រះមហាក្សត្រខ្មែរ និងត្រូវដាក់ឱ្យរស់នៅសួនសត្វភ្នំតាម៉ៅ
សង្គមជាតិ-សេដ្ឋកិច្ច

2024-05-14

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-05-14

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ឯកឧត្តម Thongloun SISOULITH ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានថ្វាយសត្វដំរី ញី និងឈ្មោល ចំនួនមួយគូ ដល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ដំរីទាំង២នេះ បានមកដល់កម្ពុជាកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ និងបានរស់នៅក្នុងឧទ្យានសួនសត្វព្រៃការពារ និងសួនភូតគាមភ្នំតាម៉ៅ ស្ថិតនៅស្រុកបាទី ខេត្តតាកែវ។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងក្នុងពិធីប្រគល់-ទទួលសត្វដំរីថា ការផ្តល់សត្វដំរីឱ្យកម្ពុជានេះ ជាការបើកទំព័រចំណងមិត្តភាពល្អបន្ថែមទៀត ក្នុងការអភិរក្ស និងការពារសត្វព្រៃ សត្វដំរី ព្រមទាំងបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ ពិសេសវិស័យកសិកម្ម។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ន សត្វដំរីត្រូវទទួលរងការគំរាមកំហែង ដូច្នេះ ចាំបាច់ត្រូវការពារ និងថែរក្សា ក្នុងនោះរដ្ឋាភិបាលកម្ពុជា បានបង្កើត និងលើកកម្ពស់សត្វដំរីព្រៃ ដោយការបង្កើតកម្មវិធីភ្លុកដំរី និងយុទ្ធសាស្ត្រនានាជាមួយដៃគូពាក់ព័ន្ធ។

គួរជម្រាបថា បន្ទាប់ពីទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា កាលពីថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម Thongloun SISOULITH ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានថ្វាយនូវតង្វាយសត្វដំរីចំនួនមួយគូរនេះ ដល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជាចំណងសាមគ្គីភាពរវាងរដ្ឋាភិបាល និងប្រជាជាតិទាំងពីរ។ ព្រះមហាក្សត្រ ទ្រង់សព្វព្រះរាជហឫទ័យ និងបានប្រោសព្រះរាជប្រទានជូនមករាជរដ្ឋាភិបាលកម្ពុជា ដើម្បីដឹកនាំចាត់ចែងចិញ្ចឹមថែរក្សាបន្ត នៅឧទ្យានសួនសត្វព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ»៕




នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី