2026-09-05
ឃី ភារៈ
2026-09-05
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅទីក្រុងហាណូយ ដើម្បីជួបប្រជុំទ្វេភាគីជាមួយក្រសួងសំណង់វៀតណាម អំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យដឹកជញ្ជូន ជាពិសេសពិភាក្សាអំពីចំណុចតភ្ជាប់ផ្លូវល្បឿនលឿនរវាងប្រទេសទាំងពីរ។
យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន កិច្ចប្រជុំខាងលើត្រូវបានធ្វើឡើងតបតាមការអញ្ជើញរបស់ភាគី វៀតណាម ដោយបានជជែកពិភាក្សាលើចំណុចសំខាន់ចំនួន៣ រួមមាន៖ ការដឹកជញ្ជូនតាមផ្លូវគោក, ការដឹកជញ្ជូនតាមផ្លូវទឹក, និងចំណុចតភ្ជាប់ផ្លូវល្បឿនលឿនរវាងប្រទេសទាំងពីរ។
តាមរយៈជំនួបខាងលើ ក្រសួងសាធារណការ បញ្ជាក់ថាភាគីទាំងពីរបានប្ដេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការល្អ តាមរយៈការបន្តពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដើម្បីរួមចំណែក ឆ្ពោះទៅសម្រេចឱ្យបានទំហំពាណិជ្ជកម្មទ្វេភាគី ២០ពាន់លានដុល្លារអាម៉េរិក នាពេលខាងមុខ ដែលប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរធ្លាប់បានឯកភាពគ្នា និងឈរលើមូលដ្ឋានកម្រិតកិច្ចសហប្រតិបត្តិការ «អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែងប្រកបដោយចីរភាព»។
គួរបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ជាខ្សែផ្លូវថ្មីទាំងស្រុង ដែលមានប្រវែងសរុបប្រហែល ១៣៥ គីឡូម៉ែត្រ។ ផ្លូវនេះត្រូវសាងសង់ជា ០៤គន្លង តួផ្លូវមានទទឹង ២៥,៥ ម៉ែត្រ។ ខ្សែផ្លូវនេះ នឹងចេញពីភ្នំពេញនៅចំណុចផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម។
ក្រសួងសាធារណការ និងដឹកជញ្ជូន របស់កម្ពុជា និងក្រសួងដឹកជញ្ជូនរបស់ប្រទេសវៀតណាម ក៏បានចុះអនុស្សរណៈយោគយល់គ្នា ស្តីពីការជំរុញការសិក្សា និងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ រួចរាល់ផងដែរ៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


2024-11-29
ដេប៉ាលីយែរ ម៉ារីលីណាតើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី