SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងឧស្សាហកម្ម និងសាកលវិទ្យាល័យអូតាវ៉ា ស្វែងរកកិច្ចសហការលើការស្រាវជ្រាវ និងបច្ចេកវិទ្យា


ក្រសួងឧស្សាហកម្ម និងសាកលវិទ្យាល័យអូតាវ៉ា ស្វែងរកកិច្ចសហការលើការស្រាវជ្រាវ និងបច្ចេកវិទ្យា
A+ A-

ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបឯកឧត្តម Christian DesRoches ឯកអគ្គរាជទូតកាណាដា និងគណៈប្រតិភូជាន់ខ្ពស់នៃសាកលវិទ្យាល័យអូតាវ៉ា ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវអនុវត្ត (Applied Research) ការផ្ទេរបច្ចេកវិទ្យា ការអភិវឌ្ឍមូលធនមនុស្ស និងនវានុវត្តន៍។

ក្រសួងបានកំណត់យកបច្ចេកវិទ្យាអាហារ និងវិទ្យាសាស្ត្ររូបធាតុ ជាវិស័យអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការ ទន្ទឹមនឹងនោះក៏បានលើកឡើងពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការបន្ថែម លើវិស័យបញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាឌីជីថល និងសន្តិសុខសាយប័រ។

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ "អ្វីដែលយើងត្រូវការ គឺដំណោះស្រាយជាក់ស្តែងដែលអាចអនុវត្តបាននៅនឹងមូលដ្ឋាន។ យើងអាចសហការលើការស្រាវជ្រាវរួម ការផ្ទេរបច្ចេកវិទ្យា និងការផ្លាស់ប្តូរ អ្នកស្រាវជ្រាវរវាងកម្ពុជា និងកាណាដា។ ដំណោះស្រាយ និងបច្ចេកវិទ្យាដែលអាចជួយដល់ឧស្សាហកម្ម សហគ្រាសធុនតូច និងមធ្យមបានភ្លាមៗ គឺជាអាទិភាពចម្បងរបស់យើង។"

ឯកឧត្តមឯកអគ្គរាជទូត DesRoches បានលើកឡើងថា ដំណើរទស្សនកិច្ចនេះបានបង្កើតឱកាសសម្រាប់ពង្រីកទំនាក់ទំនងទ្វេភាគី កម្ពុជា-កាណាដា ក្នុងវិស័យស្រាវជ្រាវ និងនវានុវត្តន៍ ខណៈដែលប្រទេសទាំងពីរក៏កំពុងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងពាណិជ្ជកម្ម។

ឯកឧត្តមឯកអគ្គរាជទូតបានបញ្ជាក់ថា គណៈប្រតិភូសាកលវិទ្យាល័យអូតាវ៉ា កំពុងស្វែងរកឱកាសបង្កើតភាពជាដៃគូជាក់ស្តែង ជាមួយស្ថាប័នកម្ពុជានានា ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ។

ឯកឧត្តមឯកអគ្គរាជទូតបានបន្ថែមថា៖ "មានការវិវត្តជាច្រើនកំពុងកើតឡើងនៅកម្ពុជា ហើយឱកាសសម្រាប់ភាពជាដៃគូក្នុងវិស័យពាណិជ្ជកម្ម អប់រំ ការស្រាវជ្រាវ និងនវានុវត្តន៍ ក៏មានច្រើនដែរ។"

លោកសាស្ត្រាចារ្យ Jacques Beauvais សាកលវិទ្យាធិការរង និងជានាយកផ្នែកកិច្ចការសិក្សា នៃសាកលវិទ្យាល័យអូតាវ៉ា បានលើកឡើងថា សាកលវិទ្យាល័យមិនចង់ត្រឹមតែចុះកិច្ចព្រមព្រៀងប៉ុណ្ណោះទេ ប៉ុន្តែចង់បង្កើតគម្រោងជាក់ស្តែង ដូចជាកិច្ចសហការរវាងអ្នកស្រាវជ្រាវ និងការផ្លាស់ប្តូរនិស្សិត។

លោកសាស្ត្រាចារ្យបានបន្ថែមថា សាកលវិទ្យាល័យអូតាវ៉ាក៏ទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធអេកូឡូស៊ីស្រាវជ្រាវដ៏រឹងមាំរបស់ទីក្រុងអូតាវ៉ា ដោយធ្វើការជិតស្និទ្ធជាមួយក្រុមប្រឹក្សាស្រាវជ្រាវជាតិកាណាដា ដែលមានអ្នកវិទ្យាសាស្ត្រប្រមាណ ៣.០០០ នាក់ និងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាធំៗ។ ខ្លឹមសារ ផ្តល់ដោយ៖ MISTI


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

តើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី