SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងព័ត៌មាន អនុញ្ញាតឱ្យអ្នកសារព័ត៌មាន ប្រើកាតកាសែតឆ្នាំ២០២៣ ជាបណ្តោះអាសន្ន


ក្រសួងព័ត៌មាន អនុញ្ញាតឱ្យអ្នកសារព័ត៌មាន ប្រើកាតកាសែតឆ្នាំ២០២៣ ជាបណ្តោះអាសន្ន
A+ A-

ភ្នំពេញ៖ ក្រសួងព័ត៌មាន អនុញ្ញាតឱ្យអ្នកសារព័ត៌មាន ដែលមិនទាន់ទទួលបានបណ្ណសារព័ត៌មាន ឆ្នាំ២០២៤ អាចបន្តសុពលភាពបណ្ណសារព័ត៌មានឆ្នាំ២០២៣ ដោយស្វ័យប្រវត្តិចាប់ ពីថ្ងៃជូនដំណឹង ទី២៨ មីនានេះ រហូតដល់ពេលទទួលបានបណ្ណសារព័ត៌មានឆ្នាំ២០២៤។

អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន ប្រាប់ដល់ម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយ អង្គការ សមាគម ដែលធ្វើការលើវិស័យព័ត៌មាន និងសោតទស្សន៍ អ្នកសារព័ត៌មានជាតិ អន្តរជាតិទាំងអស់ ដោយសារតែការចេញបណ្ណសារព័ត៌មានឆ្នាំ២០២៤ មានការយឺតយ៉ាវ។ ក្នុងសេចក្តីប្រកាសអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានពន្យល់ពីភាពយឺតយ៉ាវនេះថា ដោយសារក្រសួងត្រូវកែសម្រួលប្រព័ន្ធចុះឈ្មោះឱ្យស្របជាមួយនឹង verify.gov.kh ដើម្បីបំពាក់ QR កូដ ដែលទទួលស្គាល់ជាផ្លូវការនៅលើបណ្ណសារព័ត៌មាន ឆ្នាំ២០២៤។

ហេតុដូច្នេះ ក្រសួងព័ត៌មាន អនុញ្ញាតឱ្យបន្តសុពលភាពបណ្ណសារព័ត៌មានឆ្នាំ២០២៣ ដោយស្វ័យប្រវត្តិ ដើម្បីសម្រួលដល់ការអនុវត្តការងាររបស់អ្នកសារព័ត៌មាន ដែលមិនទាន់ទទួលបានបណ្ណសារព័ត៌មាន ឆ្នាំ២០២៤ ចាប់ពីថ្ងៃជូនដំណឹងនៅថ្ងៃទី២៨ ខែមីនានេះ រហូតដល់ពេលទទួលបានបណ្ណសារព័ត៌មានឆ្នាំ២០២៤៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី