2025-06-29
គន ម៉េងហុង
2025-06-29
គន ម៉េងហុង
ភ្នំពេញ៖ ចោរព័ត៌មានវិទ្យាឬឧក្រិដ្ឋជនតាមអ៊ីនធឺណិត តែងតែសង្កេតមើលអ្នកជានិច្ច ដូច្ចេះការប្រើប្រាស់លេខសម្ងាត់ប្រៀបដូចជាកូនសោរផ្ទះផ្ទាល់ខ្លួនរបស់អ្នកនៅលើអ៊ីនធឺណិត ដែលគួរតែការពារឱ្យបានត្រឹមត្រូវផងដែរ។
គេហទំព័រកម្ពុជាឆ្ពោះទៅឌីជីថល បានណែនាំពីចំណុចគួរធ្វើ និងមិនគួរធ្វើចំនួន៤ ដើម្បីបង្កើតនិងរក្សាលេខសម្ងាត់របស់អ្នកឱ្យមានសុវត្ថិភាព ចំណុចដែលគួរធ្វើរួមមាន៖ ទី១. បង្កើតលេខសម្ងាត់ដែលរឹងមាំ និងមានភាពស៊ាំញាំ មិនត្រូវចែករំលែកពាក្យសម្ថាត់ជាមួយនរណានិងតែងតែប្រើប្រាស់ពាក្យសម្ងាត់ដែលវែង និងស្មុគស្មាញ។ ជាមួយគ្នានេះ ត្រូវប្រើពាក្យសម្ថាត់ដែលពិបាកលួច ត្រូវកណត់យ៉ាងតិច១២ តួរអក្សរឡើងទៅដែលមានទាំងអក្សរធំ និងអក្សរតូច រួមជាមួយលេខនិងសញ្ញា (Symbol) ផងដែរ។
ទី២. ប្រើប្រាស់ពាក្យសម្ងាត់ផ្សេងៗគ្នាទៅតាមប្រភេទគេហទំព័រនីមួយៗមានកម្រិតសុវត្ថិភាពផ្សេងៗពីគ្នា ដូចនេះយើងត្រូវបង្កើតពាក្យសម្ងាត់ខ្លាំង និងមានតែមួយគត់សម្រាប់គណនីផ្សេងៗគ្នាដែលយើងប្រើប្រាស់ទៅតាមប្រភេទគេហទំព័រ។ ទី៣. កំណត់ Tow-FACTOR Authentication (2FA) ត្រូវធ្វើការកំណត់នូវ Tow FACTOR Authentication (2FA) ដើម្បីបន្ថែមខែលការពារសុវត្ថិភាពដល់គណនីរបស់អ្នកឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ទី៤. គិតពិចារណាមុននឹងចុច (ThinkB4Click) គេហទំព័រនីមួយៗមានកម្រិតសុវត្ថិភាពផ្សេងៗពីគ្នា ដូចនេះយើងត្រូវបង្កើតពាក្យសម្ងាត់ខ្លាំង និងមានតែមួយគត់សម្រាប់គណនីផ្សេងៗគ្នាដែលយើងប្រើប្រាស់ទៅតាមប្រភេទគេហទំព័រ។ ចំពោះ ចំណុចដែលមិនគួរធ្វើក្នុងការបង្កើតលេខសម្ងាត់រួមមាន៖ ទី១. មិនប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនដាក់ជាលេខសម្ងាត់ មិនត្រូវប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដូចជា ឈ្មោះផ្ទាល់ខ្លួនអ្នក ថ្ងៃខែឆ្នាំកំណើត ឬលេខសម្គាល់អត្តលេខរបស់អ្នកដាក់ជាលេខសម្ងាត់។ ទី២. ប្រើប្រាស់ពាក្យសម្ថាត់ផ្សេងៗគ្នាទៅតាមគេហទំព័រ មិនត្រូវប្រើប្រាស់ពាក្យសម្ងាត់ដដែលៗដូចគ្នាគ្រប់ប្រភេទគេហទំព័រឡើយពីព្រោះបើចោរព័ត៌មានអាចទាយដឹងលេខសម្ងាត់របស់អ្នកតែមួយ នោះគេនឹងអាចចូលប្រើប្រាស់គ្រប់គណនីរបស់អ្នកបានដូចគ្នា។
ទី៣ មិនត្រូវចែករំលែកលេខសម្ងាត់ទៅកាន់អ្នកដែលមិនទុកចិត្ត មិនត្រូវចែករំលែកលេខសម្ងាត់របស់អ្នកទៅកាន់អ្នកដទៃដឹងឡើយទោះបីជាបងប្អូនឬមិត្តភក្តិជិតស្និទ្ធក៏ដោយពីព្រោះអាចធ្វើឱ្យគណនីរបស់អ្នកត្រូវបានគេលួច។ ទី៤ កុំរក្សាទុកលេខសម្ងាត់នៅលើកម្មវិធីរុករក(Browser) កម្មវិធីរុករកមួយចំនួនបានកង្កហានិភ័យដល់ការរក្សាលេខសម្ងាត់របស់អ្នកពីព្រោះមានមេរោគជាច្រើន និងកម្មវិធីជំនួយផ្សេងៗទៀតដែលយើងអាចធ្វើការទាញយកទិន្និន័យចេញពីកម្មវិធីរុករកនោះបានយ៉ាងងាយស្រួល៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី