2025-07-04
ទូច សូរិយា
2025-07-04
ទូច សូរិយា
ភ្នំពេញ៖ ពន្ធលើប្រាក់បៀវត្ស គឺជាប្រភេទពន្ធប្រចាំខែកំណត់លើប្រាក់បៀវត្ស ដែលនិយោជិតបានទទួលពីនិយោជកក្នុងក្របខ័ណ្ឌនៃការបំពេញសកម្មភាពបម្រើការងារ ក្នុងនោះ ប្រាក់បៀវត្ស មានធាតុផ្សំដូចជា បៀវត្ស លាភការ ប្រាក់បំណាច់ បុព្វលាភ ប្រាក់ម៉ោងបន្ថែម ប្រាក់ប៉ះប៉ូវ នានា។
ជាមួយគ្នានេះ អត្ថន័យពីធាតុផ្សំនៃប្រាក់បៀវត្សនីមួយៗ មានដូចជា៖ ទី១.បៀវត្ស ជាប្រាក់ឈ្នួលដែលទូទាត់ជូននិយោជិតចំពោះការបំពេញសកម្មភាពការងារ ទោះជាមូលដ្ឋានគិតជាប្រាក់ម៉ោង ប្រាក់ថ្ងៃ ប្រាក់សប្តាហ៍ឬជាអប្បបរមាក្តី ហើយបើកឱ្យចំពោះ ឬមិនចំពោះ ឬបើកជាសាច់ប្រាក់ឬជាវត្ថុក្តីក៏អាចហៅថាបៀវត្សផងដែរ។ ពាក្យ បៀវត្ស ក៏រួមបញ្ចូលផងដែរនូវប្រាក់ហានិភ័យ (ការងារ តំបន់ ឬសុខភាព) ប្រាក់វិភាជន៍គ្រួសារ (ប្រពន្ធ និង/ឬកូន) និងប្រាក់រំលឹក។
ទី២.លាភការ ជារង្វាន់នៃការអនុវត្តការងារ ដែលបន្ថែមលើប្រាក់ឈ្នួល ក្នុងន័យជាសគុណនៃការបំពេញកិច្ចការអ្វីមួយដល់និយោជក, ទី៣.ប្រាក់បំណាច់ គឺជាប្រាក់បំណាច់មុខងារ ប្រាក់បំណាច់បញ្ចប់កិច្ចសន្យា ចំពោះកិច្ចសន្យាការងារដែលមានកំណត់ថេរវេលា ឬប្រាក់ដំណាច់អតីតភាពការងារចំពោះកិច្ចសន្យាការងារមានថេរវេលាមិនកំណត់ ឬប្រាក់បំណាច់បញ្ឈប់លែងឱ្យធ្វើការ និងប្រាក់ដំណាច់ផ្សេងៗទៀត។
ទី៤. បុព្វលាភ សំដៅលើប្រាក់រង្វាន់លើកទឹកចិត្ត ប្រាក់លើសផែនការ ប្រាក់បៀវត្សបន្ថែមលើប្រាក់បៀវត្សប្រចាំខែ និងប្រាក់លើកទឹកចិត្ត ប្រហាក់ប្រហែលចំពោះការបំពេញការងាររបស់និយោជិត ដែលជាប្រយោជន៍អាជីវកម្មរបស់និយោជក, ទី៥. ប្រាក់ម៉ោងបន្ថែម ជាប្រាក់ដែលកម្មករនិយោជិតបានទទួលក្នុងក្របខ័ណ្ឌនៃការធ្វើការងារបន្ថែមម៉ោងក្រៅម៉ោងពេលការងារជាធម្មតារបស់ខ្លួន និងទី៦. ប្រាក់ប៉ះប៉ូវនានា មានន័យថា ប្រាក់ឧបត្ថម្ភដទៃទៀតដែលផ្ដល់ឱ្យនិយោជិត ដោយសារការផ្លាស់ទីកន្លែងធ្វើការឆ្ងាយពីលំនៅឋាន ឬការងារដែលមានហានិភ័យជាដើម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី