SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងកសិកម្ម ចុះ MOU ជាមួយភាគីពាក់ព័ន្ធចំនួន២ ដើម្បីរក្សាស្ថេរភាពតម្លៃវិស័យស្រូវអង្ករ និងជំរុញវិស័យកសិកម្ម


ក្រសួងកសិកម្ម ចុះ MOU ជាមួយភាគីពាក់ព័ន្ធចំនួន២ ដើម្បីរក្សាស្ថេរភាពតម្លៃវិស័យស្រូវអង្ករ និងជំរុញវិស័យកសិកម្ម
សង្គមជាតិ-សេដ្ឋកិច្ច

2024-10-30

ដេប៉ាលីយែរ ម៉ារីលីណា

សង្គមជាតិ-សេដ្ឋកិច្ច

2024-10-30

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុនបៃតងកម្ពុជា (CG) និងមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) ដើម្បីរក្សាស្ថេរភាពតម្លៃវិស័យស្រូវអង្ករនាប៉ែកពាយ័ព្យ ជួយកាត់បន្ថយចំណាយ និងជំរុញវិស័យកសិកម្មកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។

ក្នុងពិធីចុះ MOU នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានលើកឡើងថា ការចុះ MoU ជាមួយក្រុមហ៊ុនបៃតងកម្ពុជា គឺជាការងារដ៏សំខាន់ក្នុងការជួយរក្សាស្ថេរភាពថ្លៃលើវិស័យស្រូវអង្ករ នាប៉ែកពាយ័ព្យ ដែលជាបរិបទថ្មី ជួយកាត់បន្ថយចំណាយ ដើម្បីបង្កើនផលចំណេញទាំងកសិករ និងអ្នកប្រើប្រាស់ទៀតផង។ ជាមួយគ្នានេះ ឯកឧត្តម ឌិត ទីណា បានបញ្ជាក់ថា ការប្រើប្រាស់ពូជ និងបច្ចេកទេសច្បាស់លាស់របស់សហគមន៍កសិកម្មទំនើប គឺមានទុនក្នុងការវិនិយោគ មានទីផ្សារពិតប្រាកដ និងជំរុញពូជស្រូវសែនក្រអូប ដែលជាពូជស្រូវកម្ពុជាកាន់តែមានសក្តានុពលក្នុងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏បានគូសបញ្ជាក់ថា ក្រសួងកសិកម្ម ត្រូវការដៃគូ ដែលមានគោលដៅរួមច្បាស់លាស់ មានបច្ចេកទេសពិតប្រាកដ និងមានឆន្ទៈរួមគ្នា ដើម្បីសម្រេចនូវលទ្ធផលល្អ។ ក្នុងឱកាសនោះ ឯកឧត្តម ឌិត ទីណា លើកទឹកចិត្តក្នុងការអនុវត្ត MoU ឱ្យមានភាពបុរេសកម្ម មានលទ្ធផលជាក់ស្តែង ដោះស្រាយបញ្ហាប្រឈមជាមួយគ្នា និងមានភាពជោគជ័យរួមគ្នា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី