SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា-ថៃ គ្រោងរៀបចំ«កម្មវិធីផ្គូផ្គងធុរកិច្ច» ក្នុងវិស័យសុខាភិបាលនិងសម្រស់ នាខែមីនា


កម្ពុជា-ថៃ គ្រោងរៀបចំ«កម្មវិធីផ្គូផ្គងធុរកិច្ច» ក្នុងវិស័យសុខាភិបាលនិងសម្រស់ នាខែមីនា
សង្គមជាតិ-សេដ្ឋកិច្ច

2025-01-22

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-01-22

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា និងស្ថានទូតថៃ នឹងសហការរៀបចំកម្មវិធីផ្គូផ្គងធុរកិច្ចថៃ-កម្ពុជា ក្នុងវិស័យសុខាភិបាល និងសម្រស់ នៅខែមីនា ឆ្នាំ២០២៥ ខាងមុខ។ នេះបើតាមជំនួបពិភាក្សារវាង ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និង លោក Nirawat Rangseekanjana ទីប្រឹក្សាពាណិជ្ជកម្មស្ថានទូតថៃ។

បើតាមការចុះផ្សាយរបស់សភាពាណិជ្ជកម្មកម្ពុជា ពាក់ព័ន្ធនឹងកម្មវិធីផ្គូផ្គងធុរកិច្ចថៃ-កម្ពុជា នេះ លោក Nirawat Rangseekanjana បានស្នើសុំការសហការ ពីសភាពាណិជ្ជកម្មកម្ពុជា នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។ ឯកឧត្តម ឧកញ៉ា អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា លើកឡើងថា នឹងជួយគាំទ្រនៅក្នុងកម្មវិធីនេះ ដើម្បីពង្រឹងទំនាក់ទំនងធុរកិច្ចរវាងកម្ពុជា និងថៃ ហើយក៏ជាឱកាសល្អសម្រាប់សមាជិកសភាពាណិជ្ជកម្មកម្ពុជា ក្នុងការបង្កើតទំនាក់ទំនងអាជីវកម្មបន្ថែមទៀត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី