SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងព័ត៌មាន ព្រមានដល់ម្ចាស់ក្រុមហ៊ុន ដែលធ្វើអាជីវកម្មនាំចូលថាសទូរទស្សន៍ផ្កាយរណបខុសច្បាប់


ក្រសួងព័ត៌មាន ព្រមានដល់ម្ចាស់ក្រុមហ៊ុន ដែលធ្វើអាជីវកម្មនាំចូលថាសទូរទស្សន៍ផ្កាយរណបខុសច្បាប់
សង្គមជាតិ-សេដ្ឋកិច្ច

2025-02-04

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-02-04

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រសួងព័ត៌មាន នឹងសហការជាមួយក្រសួងស្ថាប័នមានសមត្ថកិច្ច ចាត់វិធានការតាមនីតិវិធីច្បាប់ចំពោះម្ចាស់ក្រុមហ៊ុន ភ្នាក់ងារនាំចូល និងចែកចាយឧបករណ៍ទទួលស៊ីញ៉ាល់ទូរទស្សន៍ឌីជីថល STB (Set Top-Box), ថាសទូរទស្សន៍ផ្កាយរណប និងឧបករណ៍ TV Box និង TV Chip ដែលមិនមកបំពេញសំណុំបែបបទស្នើសុំធ្វើអាជីវកម្មក្រសួងព័ត៌មាន តាមកំណត់។

បើតាមក្រសួងព័ត៌មាន ពាក់ព័ន្ធនឹងការបំពេញសំណុំបែបបទស្នើសុំធ្វើអាជីវកម្មនេះ ម្ចាស់អាជីវកម្ម អាចស្នើសុំនៅការិយាល័យច្រកចេញចូលតែមួយ របស់ក្រសួងព័ត៌មាន រៀងរាល់ម៉ោងធ្វើការ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ជាកំហិត។ ក្រសួងព័ត៌មាន បញ្ជាក់ថា ការធ្វើអាជីវកម្មគ្មានការអនុញ្ញាតពីក្រសួងព័ត៌មាននេះ បានធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់ លើធ្វើអាជីវកម្មលើវិស័យព័ត៌មាន និងសោតទស្សន៍ ដែលធ្វើឱ្យមានការប្រកួតប្រជែងមិនសុចរិត និងសន្តិសុខជាតិផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី