SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

វិស័យកសិកម្ម ត្រូវបានព្យាករថា កើនឡើង ១,១% ក្នុងឆ្នាំ២០២៥


វិស័យកសិកម្ម ត្រូវបានព្យាករថា កើនឡើង ១,១% ក្នុងឆ្នាំ២០២៥
A+ A-

ភ្នំពេញ៖ វិស័យកសិកម្ម ត្រូវបានព្យាករថា កើនឡើង១,១% ក្នុងឆ្នាំ២០២៥ ដោយសារការរំពឹងទុកនូវ កំណើនល្អ នៃអនុវិស័យដំណាំ ចិញ្ចឹមសត្វ និងការងើបសន្សឹមៗនៃអនុវិស័យនេសាទ។ អនុវិស័យដំណាំ ត្រូវបានរំពឹងថានៅរក្សាកំណើនល្អ ដោយសារការបន្តកើននៃការវិនិយោគទាំងក្នុងស្រុក និងពីបរទេសលើការកែច្នៃផលិតផលកសិកម្ម ការបង្កើនការវិនិយោគសាធារណៈ និងអន្តរាគមន៍របស់រាជរដ្ឋាភិបាល ដូចជា៖

ការផ្តល់ហិរញ្ញប្បទានសម្បទាន ក្នុងការជំរុញផលិតកម្មក្នុងស្រុក និងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីនានា ដែលនឹងបន្តជំរុញដល់ការនាំចេញ។ ទន្ទឹមនឹងនេះ អនុវិស័យចិញ្ចឹមសត្វ ត្រូវបានព្យាករថា នឹងបន្តងើបសន្សឹមៗ ដោយសារវិធានអន្តរាគមន៍របស់រាជរដ្ឋាភិបាលលើការនាំចូលសាច់បង្កក ដែលនឹងលើកទឹកចិត្តការចិញ្ចឹមក្នុងស្រុក ខណៈអនុវិស័យនេសាទ ត្រូវបានព្យាករថា នឹងមានកំណើនល្អ ក្រោមការរំពឹងទុកនូវកំណើនផលចាប់ទឹកសាប ដែលនឹងត្រូវបានបន្តស្តារឡើងវិញ។

ដោយសារការដាក់ចេញនូវគោលនយោបាយបង្ក្រាបបទល្មើស នេសាទ និងការវិនិយោគក្នុងវារីវប្បកម្ម ក្រោមការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល និងការគាំទ្រពីដៃគូអភិវឌ្ឍន៍ សំដៅដោះស្រាយបញ្ហាប្រឈមជារចនាសម្ព័ន្ធ, ផ្តល់ការគាំទ្រផ្នែកហិរញ្ញប្បទាន និងជំរុញការផ្សព្វផ្សាយបច្ចេកទេស និងការប្រើប្រាស់ពូជត្រី ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងគុណភាព៕

ប្រភពពីសៀវភៅ៖ ថវិការសង្ខេបឆ្នាំ ២០២៥


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី