SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រុមហ៊ុន Whitworths មានបំណងទិញគ្រាប់ស្វាយចន្ទី និងផ្លែឈើស្ងួត ពីកម្ពុជា ទៅចែកចាយនៅចក្រភពអង់គ្លេស


ក្រុមហ៊ុន Whitworths មានបំណងទិញគ្រាប់ស្វាយចន្ទី និងផ្លែឈើស្ងួត ពីកម្ពុជា ទៅចែកចាយនៅចក្រភពអង់គ្លេស
ពាណិជ្ជកម្ម

2025-04-30

គន ម៉េងហុង

ពាណិជ្ជកម្ម

2025-04-30

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន Whitworths ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស មានបំណងទទួលទិញផលិតផលកសិ-កែច្នៃពីកម្ពុជា ដោយផ្តោតសំខាន់លើផលិតផលគ្រាប់ស្វាយចន្ទី និងផ្លែឈើស្ងួត ដើម្បីចែកចាយនៅលើទីផ្សារចក្រភពអង់គ្លេស។

ក្នុងជំនួបពិភាក្សាការងារ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ជាមួយឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ គណៈប្រតិភូក្រុមហ៊ុន Whitworths បញ្ជាក់ថា នឹងធ្វើទស្សនៈកិច្ចសិក្សារនៅតាមក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុកមួយចំនួន ដើម្បីសិក្សាពីគុណភាព ស្តង់ដា និងត្រៀមខ្លួនសម្រាប់ការនាំចេញផលិតផលទាំងនោះ។

ជំនួបពិភាក្សារវាង ឯកឧត្តម សំហេង បូរ៉ា និងតំណាងក្រុមហ៊ុន Whitworths ដែលមានឯកទេសក្នុងការនាំចូល និងចែកចាយគ្រាប់ធញ្ញជាតិ និងផ្លែឈើសម្ងួតនេះ ធ្វើឡើងក្នុងគោលបំណងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងបន្តកិច្ចសហប្រតិបត្តិការជំរុញការនាំចេញ។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី