SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឯកឧត្តម ហែម វណ្ណឌី៖ វិស័យវេចខ្ចប់ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យ SMEs និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា


ឯកឧត្តម ហែម វណ្ណឌី៖ វិស័យវេចខ្ចប់ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យ SMEs និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា
A+ A-

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងថា វិស័យវេចខ្ចប់ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម (SMEs) វិស័យឧស្សាហកម្ម និងជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ រដ្ឋមន្ត្រីឧស្សាហកម្ម លើកឡើងបែបនេះ ក្នុងវេទិកាវេចខ្ចប់នៅកម្ពុជា ជាលើកទី១ ដែលជាព្រឹត្តិការណ៍អមទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី២។

ក្នុងការអញ្ជើញថ្លែងសុន្ទរកថាបើកវេទិកាវេចខ្ចប់នៅកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានសង្កត់ធ្ងន់ថាការវេចខ្ចប់មិនមែនគ្រាន់តែជាវិស័យគាំទ្រទេ តែជាសសរស្តម្ភយុទ្ធសាស្ត្រសម្រាប់បរិវត្តកម្មសេដ្ឋកិច្ចរបស់កម្ពុជា។ ឯកឧត្តម ហែម វណ្ណឌី បានបន្តថា សំបកវេចខ្ចប់ជួយពង្រឹងគុណភាព ភាពធន់ និងសុវត្ថិភាពរបស់ផលិតផល ដែលគាំទ្រការធ្វើពិពិធកម្មសេដ្ឋកិច្ចដោយផ្តល់ដំណោះស្រាយផលិតកម្មតាមតម្រូវការជាក់ស្តែង។ វិស័យនេះ នឹងគាំទ្រដល់កំណើនរបស់កម្ពុជា តាមរយៈការធានានូវសុច្ចរិតភាពផលិតផល ការពារសុខភាពអ្នកប្រើប្រាស់ និងលើកកម្ពស់សេដ្ឋកិច្ចដែលមានការប្រកួតប្រជែងប្រកបដោយតម្លាភាព។

ក្នុងវិស័យវេចខ្ចប់មានការវិវត្តរីកចម្រើន ដោយក្នុងរយៈពេលប្រាំពីរឆ្នាំកន្លងមក ចំនួនសហគ្រាសផលិត និងចែកចាយសម្ភារវេចខ្ចប់បានកើនឡើងប្រមាណ ៣១៩% និងទុនវិនិយោគបានកើនឡើងជាង ១៣១%។ លើសពីនេះ ឯកឧត្តម ហែម វណ្ណឌី ពន្យល់ថាការរីកចម្រើនគួរឱ្យកត់សម្គាល់នេះមិនមែនជាភាពចៃដន្យទេ ប៉ុន្តែជាលទ្ធផលនៃការដាក់ចេញនូវយុទ្ធសាស្ត្រច្បាស់លាស់ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ទន្ទឹមនឹងនេះ កម្ពុជា ត្រៀមលក្ខណៈសម្រាប់ការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ ការកែលម្អសោភ័ណភាពផលិតផល ការធ្វើប្រេនឌីង និងការត្រៀមលក្ខណៈសម្រាប់នាំចេញគឺជាអាទិភាពជាតិ។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានលើកឡើងថា បច្ចុប្បន្ន ការវេចខ្ចប់មិនមែនត្រឹមតែជាការទុកដាក់ទំនិញទៀតនោះទេ ប៉ុន្តែជាការបញ្ជាក់ពីគុណភាព ការធានាសុវត្ថិភាព និងការបង្កើតអត្តសញ្ញាណផលិតផលសម្រាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី