2025-06-28
ទូច សូរិយា
2025-06-28
ទូច សូរិយា
ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម សាខា ក.ប.ប. ខេត្តកណ្ដាល បានត្រួតពិនិត្យរកឃើញបន្លែ ចំនួន ៤សំណាកគំរូ រួមមាន ស្លឹកខ្ទឹម មើមខ្ទឹមក្រហម ផ្លែក្រូចឆ្មារ និងសណ្ដែកហោឡាំងតាវ ដែលមានវត្តមានសំណល់ថ្នាំកសិកម្មនៅខេត្តកណ្តាល។ នេះបើតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋាន ក.ប.ប. នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។
ការរកឃើញបន្លែចំនួន ៤សំណាកគំរូ ដែលមានវត្តមានសំណល់ថ្នាំកសិកម្មនេះ គឺនៅក្នុងការធ្វើតេស្តបឋមលើសំណាកគំរូចំនួន ២២សំណាកគំរូ រួមមានស្លឹកខ្ទឹម ប៉េងប៉ោះ ស្ពៃបូកគោ ការ៉ុត ម្ដេញ ម្រះ មើមឆៃថាវ ខ្ទឹមបារាំង ម្ទេសម៉ាឡេ ម្ទេសហាវ៉ៃ ស្ពៃក្ដោបពណ៌ស្វាយ ស្ពៃក្ដោប មើមត្រាវ(តូច-ធំ) ដំឡូវបារាំង ក្រូចតែជ្រក់ សណ្ដែកហោឡាំងតាវ មើមដំឡូវជ្វា មើមខ្ទឹមក្រហម ផ្លែក្រូចឆ្មារ ត្រប់វែង និងសណ្ដែកបារាំងបៃតង។
ជាមួយគ្នានេះ មន្ត្រីសាខា ក.ប.ប. ខេត្តកណ្ដាល បានសម្រេចបញ្ជូនសំណាកគំរូទាំងនោះទៅនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីវិភាគលម្អិតបន្តស្វែងរកអនុលោមភាព។ អគ្គនាយដ្ឋាន ក.ប.ប. បានឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ អគ្កនាយកដា្ឋន ក.ប.ប. បានសហការជាមួយសាខាគយ និងរដ្ឋាករខេត្តកណ្ដាល រួមជាមួយអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យទំនិញបន្លែផ្លែឈើ ដែលនាំចូលតាមឡានដឹកទំនិញនៅច្រកទ្វាអន្តរជាតិជ្រៃធំ ខេត្តកណ្តាល៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី