SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

លោកជំទាវ អ៊ឹម រចនា ស្នើសុំអាជ្ញាធរស្រុកទាំងពីរខេត្តក្រចេះ បង្កើនកិច្ចសហការគ្រប់គ្រង និងទប់ស្កាត់បទល្មើសនេសាទខុសច្បាប់នៅ​តំបន់​អភិរក្ស​សត្វផ្សោត


លោកជំទាវ អ៊ឹម រចនា ស្នើសុំអាជ្ញាធរស្រុកទាំងពីរខេត្តក្រចេះ បង្កើនកិច្ចសហការគ្រប់គ្រង និងទប់ស្កាត់បទល្មើសនេសាទខុសច្បាប់នៅ​តំបន់​អភិរក្ស​សត្វផ្សោត
សង្គមជាតិ-សេដ្ឋកិច្ច

2026-02-04

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2026-02-04

ទូច សូរិយា

A+ A-

ភ្នំពេញ៖ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខា​ធិការ​​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ ស្នើសុំការសហការពីអាជ្ញាធរស្រុកទាំងពីរ គឺស្រុកចិត្របុរី និងស្រុកសំបូរ នៅខេត្តក្រចេះ ដើម្បីដាក់ចេញនូវយុទ្ធសាស្ត្ររួមមួយ ធ្វើយ៉ាងណារក្សាឱ្យបាននូវសមិទ្ធផលដែលសម្រេចបាននាពេលកន្លងមក ពោលគឺធ្វើយ៉ាងណាកុំឱ្យមានសត្វផ្សោតស្លាប់នៅក្នុងឆ្នាំ២០២៦ ដើម្បី​បង្កើនកិច្ចសហការគ្រប់គ្រងនិងទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ នៅ​តំបន់​អភិរក្ស​សត្វផ្សោតទន្លេមេគង្គ។

ជាមួយគ្នានេះ អង្គប្រជុំបានសម្រេចបង្កើតបណ្ដាញចម្រុះ ដើម្បីកំណត់អត្តសញ្ញាណអ្នកនេសាទប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ទាំងអស់ ជាពិសេសអ្នកប្រើប្រាស់ឧបករណ៍ឆក់ ជាឧបករណ៍បង្កហា​និភ័យ​ខ្ពស់ដល់អាយុជីវិតសត្វផ្សោត ដែលជារតនសម្បត្តិរបស់ជាតិ។ ជាយុទ្ធសាស្ត្រ ចេញពីការកំណត់អត្តសញ្ញាណនេះ មន្ដ្រីជំនាញនិងអាជ្ញាធរស្រុកនឹងអញ្ជើញអ្នកនេសាទទាំងនោះមកពន្យល់ណែនាំ និងឈានទៅស្នើឱ្យបោះបង់ចោលការនេសាទខុសច្បាប់ ជាថ្នូរនឹងការជួយគាំទ្រជីវភាពដោយមុខរបរ ឬជំនាញផ្សេងៗវិញ។

លោកជំទាវ អ៊ឹម រចនា បានអរគុណ​ចំពោះការប្តេជ្ញា​ចិត្ត​ខ្ពស់របស់អាជ្ញាធ​រថ្នាក់ស្រុកចិត្របុរី និងស្រុកសំបូរ ដែលជាតួអង្គដ៏សំខាន់​នៅថ្នាក់មូលដ្ឋាន ក្នុងការពិនិត្យតាមដានអ្នកនេសាទក្នុងភូមិសាស្ត្ររបស់ខ្លួន។ រួមជាមួយការគាំទ្រពីថ្នាក់ជាតិ មន្ដ្រីជំនាញ អង្គការដៃគូ និងឆ្មាំទន្លេល្បាតសត្វផ្សោតផង លោកជំទាវជឿជាក់ថា ​កិច្ច​សហការនេះនឹងអាចឈានទៅបង្រ្កាបបទល្មើសនេសាទនៅថ្នាក់​មូលដ្ឋានប្រកប​ដោយ​ប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ដែលនឹងជះផលវិជ្ជមានដល់និរន្ដរភាពធនធានជលផល ព្រមទាំងការងារអភិរក្សសត្វផ្សោត ដែលលោកជំទាវចាត់ទុកថា ជា «ដង្ហើមនៃទន្លេមេគង្គ»ផង៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី