2025-07-05
ទូច សូរិយា
2025-07-05
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទឹកចិត្តឱ្យរោងចក្រផលិតទុយោទឹក TCU រួមចំណែកអភិវឌ្ឍស្តង់ដាកម្ពុជាសម្រាប់ទុយោទឹកស្អាត ដោយសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី បានណែនាំឱ្យក្រុមហ៊ុន LTKJ (Cambodia) Co., Ltd. ដែលដំណើរការរោងចក្រផលិតទុយោ TCU រៀបចំកម្មវិធីទស្សនកិច្ចសិក្សា កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងខិតខំស្វែងរកឱកាសដើម្បីនាំចេញ ខណៈដែលវិស័យឡូជីស្ទីកកម្ពុជាកំពុងមានភាពប្រសើរឡើង។ រដ្ឋមន្ត្រីឧស្សាហកម្ម បានបន្តថា កម្ពុជា កំពុងអភិវឌ្ឍន៍ត្រូវការផលិតផលទុយោដែលមានគុណភាពខ្ពស់កាន់តែច្រើនបន្ថែមទៀត ដើម្បីសម្រេចគោលដៅឆ្នាំ២០៣០ ក្នុងនោះក្រុមហ៊ុនមានឱកាសច្រើនក្នុងការពង្រីកចំណែកទីផ្សារ និងសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសមស្របសម្រាប់ប្រតិបត្តិករទឹកឯកជន ក្នុងការទិញទុយោដែលមានគុណភាពខ្ពស់ទៅប្រើប្រាស់។
បន្ទាប់ពីទស្សននៅកិច្ចរោងចក្រផលិតទុយោ TCU ឯកឧត្តម ហែម វណ្ណឌី បានបន្តចុះទស្សនកិច្ចរោងចក្រទឹកស្អាតរបស់ក្រុមហ៊ុនបុរីកម្មករក្នុងខេត្តកំពង់ស្ពឺ ដែលផ្គត់ផ្គង់ទឹកស្អាតដល់រោងចក្រសហគ្រាសឧស្សាហកម្ម និងតំបន់លំនៅដ្ឋាន ក្នុងតំបន់ប្រតិបត្តិការចំនួន៣ នៃខេត្តកំពង់ស្ពឺ ដែលជាខេត្តមានរោងចក្រធុនធំជាង ៤០០ មូលដ្ឋាន។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ក៏បានជំរុញឱ្យក្រុមហ៊ុនពង្រីកសេវាឱ្យបាន១០០% នៃតំបន់សេវាក្រោមអាជ្ញាបណ្ណរបស់ខ្លួន ដោយផ្តល់សេវាសម្រាប់ទាំងតំបន់ប្រជុំជន និងតំបន់មិនសូវមានប្រជាជនរស់នៅ ព្រមទាំងពិចារណាតម្រូវការសម្រាប់ការអភិវឌ្ឍឧស្សាហកម្មនាពេលអនាគត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី