2025-07-17
គិត បុប្ផា
2025-07-17
គិត បុប្ផា
ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា នឹងរៀបចំសិក្ខាសាលា ស្តីពី «ចំណេះដឹងមូលដ្ឋាននៃវិស័យធនាគារ និងហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ» ដល់អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីវិស័យធនាគារ និងហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។
ចំពោះសិក្ខាសាលាបណ្តុះបណ្តាលនេះ នឹងត្រូវធ្វើឡើងជា ២វគ្គ រយៈពេល ២ថ្ងៃពេញ ដោយអ្នកចូលរួមអាចជ្រើសរើសចូលរួមមួយថ្ងៃ ឬទាំងពីរថ្ងៃក៏បាន ដោយថ្ងៃទី១ សីហា ២០២៥ ផ្តោតលើមូលដ្ឋានគ្រឹះនៃវិស័យធនាគារ និងហិរញ្ញវត្ថុ និងថ្ងៃទី១៥ សីហា ២០២៥ ផ្តោតលើចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ ចំណែក សិក្ខាកាម ដែលជាអ្នកសារព៌ត៌មាន និងអ្នកផលិតមាតិកាចំនួន៥០នាក់ នឹងត្រូវជ្រើសរើសចូលរួមសិក្ខាសាលា ដោយឥតគិតថ្លៃ ព្រមទាំងទទួលបានវិញ្ញាបណ្ណបត្របញ្ជាក់ការសិក្សាផងដែរ។ ក្រោយបញ្ជាប់វគ្គបណ្តុះបណ្តាល សិក្ខាកាម អាចនឹងមានឱកាសទទួលបានហិរញ្ញបទាន សម្រាប់អនុវត្តគម្រោងអប់រំចំណេះដឹងហិរញ្ញវត្ថុ។
អ្នកសារព៌ត៌មាន និងអ្នកផលិតមាតិកា ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមសិក្ខាសាលានេះ អាចបំពេញព័ត៌មានតាមរយៈតំណភ្ជាប់ https://shorturl.at/TuLzr ត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ក្នុងនោះសិក្ខាកាម ដែលត្រូវបានជ្រើសរើសចូលរួម ក្រុមការងារសមាគម នឹងជូនដំណឹងនៅសប្តាហ៍បន្ទាប់។ សម្រាប់ព័ត៌មានបន្ថែម សាធារណជន អាចទាក់ទងតាមលេខទូរសព្ទ ០៩២ ៦៨៣ ៣៣០ ឬ ០៩៥ ២៦២ ១១១៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី