2025-07-19
ទូច សូរិយា
2025-07-19
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា Marketing and Promoting ជាតួអង្គសំខាន់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដើម្បីនាំកម្ពុជាទៅកាន់ពិភពលោក និងនាំពិភពលោកមកកាន់កម្ពុជា (Bring Cambodia to the World, Bring the World to Cambodia)។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។
ក្នុងពិធីធ្វើបទបាឋកថាស្តីពី «សក្តានុពលនៃវិស័យទេសចរណ៍កម្ពុជា» ឯកឧត្តម ហួត ហាក់ បានលើកទឹកចិត្តនិស្សិតជាយោធាគិតវិជ្ជមាន និយាយវិជ្ជមាន ធ្វើសកម្មភាពវិជ្ជមាន និងផ្សព្វផ្សាយព័ត៌មានពិតនិងវិជ្ជមាន ដើម្បីចូលរួមលើកស្ទួយវិស័យទេសចរណ៍ និងកិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ។ ជាមួយគ្នានេះ និស្សិតជាយោធាទាំងអស់ត្រូវរក្សាសុខភាព រក្សាវិន័យឱ្យបានខ្ជាប់ខ្ជួន អភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ មានសីលធម៌ និងគុណធម៌ ជាពិសេសការខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពឱ្យក្លាយជាមូលធនមនុស្សដ៏រឹងមាំរបស់កម្ពុជា ដើម្បីជាសន្ទុះក្នុងការជួយផ្សព្វផ្សាយ និងចូលរួមចំណែកកាន់តែសកម្មក្នុងការអភិវឌ្ឍ និងលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា។
គួរបញ្ជាក់ថា ពិធីធ្វើបទបាឋកថាស្តីពី «សក្តានុពលនៃវិស័យទេសចរណ៍កម្ពុជា» ធ្វើឡើងគោលបំណងចែករំលែកពុទ្ធិសំខាន់ៗ និងជាការរួមចំណែកក្នុងការបណ្ដុះទឹកចិត្តដល់យុវជនបន្តវេនដែលជាយុទ្ធជនយុទ្ធនារី និងសិស្សនិស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យការពារជាតិ ឱ្យបានយល់ច្បាស់អំពីសក្តានុពលនៃវិស័យ ទេសចរណ៍កម្ពុជា, ដើម្បីបំផុសទឹកចិត្តឱ្យចេះស្រឡាញ់, ឱ្យចេះការពារ និងឱ្យចូលរួមទាំងអស់គ្នាលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី