SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងវប្បធម៌ សរសើរ តារាចម្រៀងស្រី ទេព បូព្រឹក្ស ដែលបានផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរ លើឆាកអន្តរជាតិក្នុងកម្មវិធី «Round Festival » នៅទីក្រុងកូឡាឡាំពួរ


ក្រសួងវប្បធម៌ សរសើរ តារាចម្រៀងស្រី ទេព បូព្រឹក្ស ដែលបានផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរ លើឆាកអន្តរជាតិក្នុងកម្មវិធី «Round Festival » នៅទីក្រុងកូឡាឡាំពួរ
A+ A-

ភ្នំពេញ៖ តារាចម្រៀងស្រី ទេព បូព្រឹក្ស ដែលជាតារាចម្រៀង ទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន តាមរយៈភាពច្នៃប្រឌិតលើ ស្ទាយ៍តែងខ្លួន និងតែងតែចូលរួមចំណែកផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរ។ នៅពេលនេះតារាចម្រៀងស្រី ទេព បូព្រឹក្ស ទទួលបានប័ណ្ណសរសើរ ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តាមរយៈការចូលរួមលើកស្ទួយ និងផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរ នៅលើឆាកអន្តរជាតិ ក្នុងកម្មវិធីប្រគំតន្ត្រីនៃមហោស្រព «Round Festival » នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានទទួលជួបលោកស្រី ទេព បូព្រឹក្ស និងក្រុមការងារ ដើម្បីសម្តែងការគួរសម និងធ្វើបទបង្ហាញនូវវីដេអូឯកសារស្តីពីការចូលរួមរបស់លោកស្រី ដែលបានតំណាងឱ្យអ្នកចម្រៀងយុវវ័យកម្ពុជា សម្តែងក្នុងកម្មវិធីប្រគំតន្ត្រីនៃមហោស្រព «Round Festival » នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២០ ដល់២២ ខែមិថុនាឆ្នាំ២០២៥ នាពេលកន្លងទៅ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ជូនប័ណ្ណសរសើរដល់លោកស្រី ទេព បូព្រឹក្ស និងក្រុមការងារ ដើម្បីជាការលើកទឹកចិត្តសម្រាប់ការចូលរួមលើកស្ទួយ និងផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិនៅលើឆាកអន្តរជាតិ ក្នុងព្រឹត្តិការណ៍ខាងលើ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី