SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

SDF សហការជាមួយអង្គការ ILO និងវិទ្យាស្ថាន BITC រៀបចំវគ្គបណ្ដុះបណ្ដាលបង្កើនជំនាញ ដល់គ្រូបង្គោលក្នុងវិស័យយានយន្ដអគ្គិសនី នៅប្រទេសចិន


SDF សហការជាមួយអង្គការ ILO និងវិទ្យាស្ថាន BITC រៀបចំវគ្គបណ្ដុះបណ្ដាលបង្កើនជំនាញ ដល់គ្រូបង្គោលក្នុងវិស័យយានយន្ដអគ្គិសនី នៅប្រទេសចិន
A+ A-

ភ្នំពេញ៖ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) សហការជាមួយ អង្គការអន្តរជាតិខាងការងារ (ILO) និងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មប៉េកាំង (BITC) រៀបចំវគ្គបណ្ដុះបណ្ដាលបង្កើនជំនាញ ដល់គ្រូបង្គោលក្នុងវិស័យយានយន្ដអគ្គិសនី ដើម្បីពង្រឹង និងពង្រីកអ្នកជំនាញក្នុងការថែរទាំ និងជួសជុលរថយន្ដអគ្គិសនី នៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីគាំទ្រ គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា។

ការរៀបចំវគ្គបណ្ដុះបណ្ដាល គាំទ្រគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា បានធ្វើឡើងកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមរយៈកម្មវិធីភាពជាដៃគូ ILO/China Partnership Programme on Strengthening Skills Development វគ្គបណ្ដុះបណ្ដាលពិសេសនេះសម្រាប់បង្កើនជំនាញលើការត្រួតពិនិត្យ ថែទាំ និងជួសជុលរថយន្តអគ្គិសនី (EV) និងបណ្ដុះបណ្ដាលគ្រូបង្គោល (Training of Trainers) រយៈពេលពីរសប្តាហ៍ ដល់គ្រូបង្គោលចំនួន ៣០ នាក់ ដែលមកពីរោងចក្រ -សហគ្រាសក្នុងវិស័យយានយន្ត និងវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈទាំងរដ្ឋ-ឯកជន និងអង្គការ។

គោលដៅនៃកម្មវិធីនេះគឺដើម្បីបង្កើនចំនួនអ្នកជំនាញរថយន្តអគ្គិសនីដែលមានចំណេះដឹង និងសមត្ថភាពផ្ទេរចំណេះជំនាញ និងគាំទ្រដល់គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤ - ២០៣០។ ជាលទ្ធផលរំពឹងទុក គ្រូបង្គោលដែលបានចូលរួមនឹងជួយលើកកម្ពស់សមត្ថភាព និងបង្កើតកម្លាំងពលកម្មជំនាញក្នុងវិស័យនេះយ៉ាងហោច ១០០០ នាក់ ត្រឹមឆ្នាំ២០២៨។

ការចូលរួមពិធីបើកវគ្គបណ្ដុះបណ្ដាល នាថ្ងៃទី១៧ និង១៨ ខែវិច្ឆិកា, ក្រុមការងារ SDF, និង ILO ក៏បានរៀបចំកិច្ចប្រជុំ និងទស្សនកិច្ចជាមួយដៃគូអភិវឌ្ឍន៍ រួមមាន៖ (១) វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មប៉េកាំង (២) ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន (CIDCA), (៣) ក្រុមហ៊ុន និងយានដ្ឋានជួសជុល និងថែទាំរថយន្តម៉ាក Audi និង (៤ ) រោងចក្រដំឡើងរថយន្តខ្នាតអន្តរជាតិ BAIC (BAIC Xiangjie Super Factory)។

ក្រោយពីបញ្ចប់កិច្ចពិភាក្សា SDF នឹងផ្ដល់អាទិភាពទៅលើកិច្ចការងារសំខាន់ៗដូចខាងក្រោម ៖

១. SDF នឹងកំណត់ជំនាញសំខាន់ៗក្នុងវិស័យអាទិភាពដើម្បីធ្វើការបន្ដជាមួយ អង្គការ ILO ក្នុងការបង្កើនសមត្ថភាពគ្រូបង្គោល ដើម្បីបង្កើត និងបង្កើនការងារដែលមានជំនាញ និងប្រាក់ខែកាន់តែខ្ពស់។

២. SDF នឹងបន្តពង្រឹងទំនាក់ទំនងជាមួយនឹងសាលាបច្ចេកទេសឧស្សាហកម្មប៉េកាំង (Beijing Industrial Technical College) និងដៃគូដែលជាក្រុមហ៊ុនរោងចក្រ-សហគ្រាស ដើម្បីផ្សារភ្ជាប់កម្មវិធីអភិវឌ្ឍន៍ជំនាញទាំងផ្នែកបច្ចេកទេស និងជំនាញទន់ចាំបាច់ និងស្វែងរកឱកាសដល់គ្រូបង្គោល និងយុវជនកម្ពុជាបានធ្វើទស្សនកិច្ចសិក្សាពីបទពិសោធនៃកិច្ចសហការរវាងគ្រឹះស្ថានបណ្ដុះបណ្ដាល និងក្រុមហ៊ុនក្នុងប្រទេសចិន។

៣. SDF នឹងពិនិត្យមើលពីលទ្ធភាពនៃកិច្ចសហការជាមួយនឹង CIDCA និងដៃគូផ្តល់ជំនួយហិរញ្ញប្បទានឥតសំណង ដើម្បីពង្រីកលទ្ធភាពនៃការគាំទ្រឱ្យកាន់តែធំ និងប្រសើរជាងមុន ទាំងកម្មវិធីរយៈពេលខ្លី និងវែង។

ជាគោលដៅចុងក្រោយរបស់ SDFគឺ បន្ដលើកកម្ពស់ការអភិវឌ្ឍជំនាញ ដើម្បីទាក់ទាញឧស្សាហកម្ម ដែលមានតម្លៃបន្ថែមខ្ពស់ និងបង្កើតការងារដែលប្រកបដោយជំនាញ និងមានប្រាក់ខែខ្ពស់សម្រាប់ ពលរដ្ឋកម្ពុជា ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ ការអភិវឌ្ឍឧស្សាហកម្ម និងសេដ្ឋកិច្ច ឱ្យកាន់តែមានភាពប្រកួតប្រជែងនៅក្នុង និងក្រៅតំបន់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី