SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ស្លាកសញ្ញា និងរចនាលើតួយន្តហោះថ្មីរបស់ក្រុមហ៊ុន Air Cambodia ត្រូវបានយកសត្វត្រយ៉ងតំណាងជាតិកម្ពុជាជាស្នូល ដែលមានលក្ខណៈការពាររឹងមាំ និងទទួលខុសត្រូវ 


ស្លាកសញ្ញា និងរចនាលើតួយន្តហោះថ្មីរបស់ក្រុមហ៊ុន Air Cambodia ត្រូវបានយកសត្វត្រយ៉ងតំណាងជាតិកម្ពុជាជាស្នូល ដែលមានលក្ខណៈការពាររឹងមាំ និងទទួលខុសត្រូវ 
សង្គមជាតិ-សេដ្ឋកិច្ច

2026-01-16

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2026-01-16

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ស្លាកសញ្ញា និងរចនាលើតួយន្តហោះថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា(Air Cambodia) គឺបានយកអត្តសញ្ញាណសត្វត្រយ៉ងជាស្នូល ដែលជាសត្វស្លាបតំណាងជាតិកម្ពុជា មានលក្ខណៈការពាររឹងមាំ និងទទួលខុសត្រូវ។ ទន្ទឹមនឹងនេះ នៅពេលធ្វើដំណើរហោះហើររបស់សត្វត្រយ៉ង ស្លាបរបស់វា ត្រូវបានរចនាចេញជាម៉ាស៊ីនអាកាសយាន ដោយមានមុខរណារបឺតខ្យល់ចំនួន១៨ ដែលតំណាងឱ្យបច្ចេកវិទ្យា រក្សាលំនឹង និងការរីកចម្រើន។

ក្នុងពិធីសម្ពោធស្លាកសញ្ញា និងរចនាលើតួយន្តហោះថ្មីរបស់ក្រុមហ៊ុន Air Cambodia ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានលើកឡើងថា ស្លាកសញ្ញាថ្មី របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ ដែលបានទទួលការសម្រេចពីរាជរដ្ឋាភិបាលកម្ពុជា គឺបានបញ្ជាក់នូវតួនាទីកាន់តែសំខាន់ថែមទៀតលើការបង្ហាញអត្តសញ្ញាណជាតិខ្មែរ ទៅកាន់ពិភពលោកទាំងមូល ព្រមទាំងបានឆ្លុះបញ្ចាំងនូវភាពរីកចម្រើន នៃវិស័យអាកាសចរណ៍ស៊ីវិល ទេសចរណ៍ ពាណិជ្ជកម្ម និងការដោះដូរវប្បធម៌ និងប្រជាជននៅកម្ពុជា តាមរយៈការដឹកជញ្ជូនតាមផ្លូវអាកាស។

ចំណែកអត្តសញ្ញាណពណ៌ ត្រូវបានជ្រើសរើសបីពណ៌ជាមូលដ្ឋាន គឺពណ៌ខៀវ ក្រហម និងស ដែលតំណាងឱ្យទង់ជាតិ នៃកម្ពុជា ដែលការបង្ហាញរចនាថ្មីនេះ ធ្វើឡើងនៅលើតួយន្តហោះ ATR72-600 គ្រឿងទី៣ របស់ក្រុមហ៊ុន ដែលជាសញ្ញានៃការចាប់ផ្តើមថ្មី ដ៏មានអត្ថន័យ បង្ហាញពីមហិច្ឆតាថ្មី ដែលផ្សារភ្ជាប់អត្តសញ្ញាណជាតិ ជាមួយនឹងការហោះហើរតភ្ជាប់ កាន់តែទូលំទូលាយ នាពេលអនាគត។ ស្លាកសញ្ញាថ្មី ដែលជាសសរស្ដម្ភសំខាន់នៃអត្តសញ្ញាណនេះ បានទទួលការបំផុសគំនិតយ៉ាងជ្រាលជ្រៅពីបក្សីជាតិរបស់កម្ពុជា គឺសត្វត្រយ៉ងយក្ស ដែលមានន័យស្រដៀង នឹងឥន្រ្ទីដែក។ ការបំផុសគំនិត នៃការការពារភាពរឹងមាំ និងការការពារ ត្រូវបានរចនាជាមួយនឹងស្លាបទាំង១៨ ដែលមានរូបរាងស្រដៀងនឹងស្លាបកង្ហារ របស់ម៉ាស៊ីនយន្តហោះ។ ការរចនានៃការបង្វិល៤៥ដឺក្រេ នៅក្នុងរង្វង់បង្ហាញពីថាមពលស្មារតី នៃការចាប់ផ្តើមថ្មីរបស់កម្ពុជានាយុគសម័យថ្មី៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី