2026-01-16
គិត បុប្ផា
2026-01-16
គិត បុប្ផា
ភ្នំពេញ៖ «ដំណាំ២០មុខ» ត្រូវបានរកឃើញថា មានឧត្តមភាពប្រកួតប្រជែងខ្ពស់សម្រាប់ការដាំដុះនៅក្នុងខេត្តពោធិ៍សាត់ បើផ្អែកតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវលើប្រភេទមុខដំណាំដែលសមស្របក្នុងការដាំដុះទៅតាមលក្ខខណ្ឌកេ្សត្រអាកាសធាតុ ដោយមជ្ឈមណ្ឌលសិក្សាគោលនយោបាយ (CPS)។
ក្នុងចំណោម «ដំណាំ ២០មុខ» នេះ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា ក្រៅពីស្រូវ ដែលជាដំណាំដាំដុះច្រើនជាងគេនៅតាមតំបន់ទំនាបនៃខេត្ត នៅមានដំណាំជាច្រើនប្រភេទនៅក្នុងតំបន់អូសោមនៃស្រុកវាលវែង និងផ្នែកខ្លះទៀតនៃស្រុកភ្នំក្រវ៉ាញ ដែលមានសក្តានុពលខ្ពស់នៅក្នុងការប្រកួតប្រជែង មានតម្លៃបន្ថែមច្រើន និងអាចមានលទ្ធភាពចាប់យកម៉ាកសញ្ញាភូមិសាស្ត្របាន។
ចំពោះដំណាំរយៈពេលខ្លី មានដូចជាស្ពៃក្តោប ខ្ញី រមៀត រំដេង ត្រាវ និងដំណាំរយៈពេលវែង មានដូចជាទុរេន ក្រូចពោធិ៍សាត់ ផ្លែប័រ ក្រូចថ្លុង ចេកពងមាន់ ផាសិន ជាដើម។ ដំណាំសក្តានុពលខ្លះទៀត ក៏ស្ថិតក្នុងបញ្ជីនេះដែរ ទោះបីជាមានចំនួនដាំដុះតិចតួចនៅឡើយក៏ដោយ ដូចជាម្រេច កាហ្វេ មង្ឃុត ក្រវ៉ាញ គូលែន។ ជាមួយនឹងទិន្នផលបែបវិទ្យាសាស្ត្រ ដែលកើតចេញពីការស្រាវជ្រាវច្បាស់លាស់កាន់តែច្រើន យើងនឹងអាចឈានទៅដល់ការរៀបចំផែនការគោលសម្រាប់ការអភិវឌ្ឍវិស័យកសិកម្មនៅក្នុងខេត្តពោធិ៍សាត់នាពេលខាងមុខ។ នេះបើតាមការចុះផ្សាយលើគេហរទំព័ររបស់ ឯកឧត្តម ឃឹម ហ្វីណង់៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី