2026-01-19
ទូច សូរិយា
2026-01-19
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា បានសម្ពោធដាក់ឱ្យប្រើប្រាស់ បណ្ណាល័យវិទ្យាសាស្ត្រ នៅក្នុងវិទ្យាល័យ ហ៊ុន សែន ត្រែង ក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដើម្បីរួមចំណែកដល់ចក្ខុវិស័យអភិវឌ្ឍន៍ដែលផ្អែកលើបច្ចេកវិទ្យា។
បណ្ណាល័យវិទ្យាសាស្ត្រនេះ ត្រូវបានកសាងឡើងក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា តាមរយៈគម្រោងឆ្លើយតបលឿន (Quick Impact Project) នៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ហ្កានហ្កា ដើម្បីជំរុញការអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (ស្ទែម) សម្រាប់សិស្សានុសិស្សនៅក្នុងតំបន់ដាច់ស្រយាលនេះ។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានសង្កត់ធ្ងន់លើសារសំខាន់នៃបណ្ណាល័យវិទ្យាសាស្ត្រនេះ ក្នុងការរួមចំណែកកសាងមូលធនមនុស្សនៅក្នុងមូលដ្ឋាន។ ឯកឧត្តមបានលើកឡើងថា មូលធនមនុស្សគឺ ជាគន្លឹះសម្រាប់លើកកម្ពស់សមត្ថភាព ប្រកួតប្រជែងរបស់កម្ពុជា ក្នុងយុគសម័យឌីជីថល។ ឯកឧត្តម ហែម វណ្ណឌី បានសង្ឃឹមថា បណ្ណាល័យវិទ្យាសាស្ត្រនេះ នឹងក្លាយជាផ្ទះ ទីពីរដ៏កក់ក្តៅសម្រាប់សិស្សានុសិស្សដែលស្រឡាញ់ការសិក្សា និងមានស្មារតីចង់ចេះចង់ដឹង។
ឯកឧត្តម Shri Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានលើកឡើងថា គម្រោងនេះ គឺជាសក្ខីភាពដែលឆ្លុះបញ្ចាំងពីជំនឿចិត្តរួមគ្នារវាងប្រទេសទាំងពីរ ដែលចាត់ទុកការអប់រំផ្នែកវិទ្យាសាស្ត្រ ជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ឯកឧត្តមបានបន្ថែមថា បណ្ណាល័យនេះ នឹងជំរុញ ឱ្យអ្នកសិក្សាវ័យក្មេង មិនត្រឹមតែចំណាយពេលអានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចអនុវត្តការពិសោធន ចេះចោទ សួរ និងមានភាពច្នៃប្រឌិតខ្ពស់។
ក្នុងឱកាសនោះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ក៏បានចុះអនុស្សរណៈនៃការយោគយល់ ដើម្បីសាងសង់បណ្ណាល័យវិទ្យាសាស្ត្រទីពីរក្នុងស្រុកសង្កែ។ ក្នុងក្របខ័ណ្ឌនៃគោលនយោបាយ Act East របស់ឥណ្ឌា កម្ពុជាបានទទួលការគាំទ្រលើគម្រោង QIP សរុបចំនួន ៦៦ គម្រោង រួមទាំងគំនិតផ្តួចផ្តើមសាងសង់បណ្ណាល័យវិទ្យាសាស្ត្រទាំងពីរ ដែលក្នុងនោះគម្រោង ៤៧ ត្រូវបានបញ្ចប់៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី