SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ជើងហោះហើរត្រង់ពីរុស្សីមកកម្ពុជា នឹងធ្វើឱ្យមានកំណើនភ្ញៀវទេសចរ និងវិនិយោគិនរុស្សី មកកម្ពុជា 


ជើងហោះហើរត្រង់ពីរុស្សីមកកម្ពុជា នឹងធ្វើឱ្យមានកំណើនភ្ញៀវទេសចរ និងវិនិយោគិនរុស្សី មកកម្ពុជា 
សង្គមជាតិ-សេដ្ឋកិច្ច

2026-01-23

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2026-01-23

ទូច សូរិយា

A+ A-

ភ្នំពេញ៖ វត្តមានជើងហោះហើរត្រង់ពីរុស្សីមកកម្ពុជា នឹងធ្វើឱ្យមានកំណើនភ្ញៀវទេសចរ និងវិនិយោគិនរុស្សី ពីបណ្តាសហគមន៍និយាយភាសារុស្សីដទៃមកប្រទេសកម្ពុជា។ នេះបើតាមការពិភាក្សារបស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក Vladimir Palancica អគ្គនាយកក្រុមហ៊ុន Lotus Group និងជាប្រធានសាខា BRICS House។

ជាមួយគ្នានេះ អ្នកវិនិយោគិនរុស្សី បានលើកឡើងពីសកម្មភាពរបស់ក្រុមហ៊ុនកន្លងមក លើការផ្តល់សេវាយន្តហោះឯកជន (Private Jet) ដល់អតិថិជនចម្រុះជាតិសាសន៍ពិសេស គឺអតិថិជនពីប្រទេសរុស្សី និងសហគមន៍និយាយភាសារុស្សីដែលមានចំនួនកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំដែលស្រលាញ់ប្រទេសកម្ពុជា ដែលមានសក្តានុពលខ្លាំងក្នុងការទាក់ទាញទេសចររុស្ស៊ី ដោយសារមានធនធានទេសចរណ៍សម្បូរបែប រួមមានប្រាសាទបុរាណដ៏អស្ចារ្យ តំបន់ឆ្នេរសមុទ្រស្រស់ស្អាត បរិយាកាសសុខសាន្ត និងប្រជាជនដែលមានភាពរួសរាយរាក់ទាក់ ដែលមិនចាញ់ប្រទេសដទៃក្នុងតំបន់អាស៊ីអាគ្នេយ៍ឡើយ។

ឯកឧត្តម ហួត ហាក់ បានលើកឡើងពីក្រសួងទេសចរណ៍ក្នុងពិព័រណ៍ Moscow International Travel and Tourism Exhibition (MITT) នាពាក់កណ្តាលខែមីនា ឆ្នាំ២០២៦ ខាងមុខ។ ក្នុងនាមក្រសួងទេសចរណ៍ និងមហាគ្រួសារវិស័យទេសចរណ៍ ឯកឧត្តមរដ្ឋមន្រ្តី គាំទ្រ និងផ្តល់នូវអនុសាសន៍តម្រង់ទិសបន្ថែម ដើម្បីឱ្យកិច្ចសហប្រតិបត្តិការនេះសម្រេចបានជោគជ័យ និងមានចីរភាពដែលពិតជាបង្កើនលំហូរភ្ញៀវទេសចរ និងវិនិយោគិនរុស្ស៊ី និងពីបណ្តាសហគមន៍និយាយភាសារុស្សីមកកាន់កម្ពុជា៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី