SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងសាធារណការ និងស្ថាប័នហេដ្ឋារចនាសម្ព័ន្ធអាស៊ី សហការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន


ក្រសួងសាធារណការ និងស្ថាប័នហេដ្ឋារចនាសម្ព័ន្ធអាស៊ី សហការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន
A+ A-

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន និងស្ថាប័នហេដ្ឋារចនាសម្ព័ន្ធអាស៊ី (Infrastructure Asia) ប្រជុំពិភាក្សា ស្តីពីវិស័យអាទិភាពឆ្នាំ២០២៦ សម្រាប់កិច្ចសហការក្នុងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព។

ក្នុងកិច្ចពិភាក្សា រវាង ឯកឧត្តម ឈៀង ពេជ្រ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ លោក Lavan Thiru នាយកប្រតិបត្តិស្ថាប័នហេដ្ឋារចនាសម្ព័ន្ធអាស៊ី ភាគីទាំងពីរ បានផ្តោតលើ៖ (១) ការផ្លាស់ប្តូរយោបល់អំពីផែនការ និងទិសដៅអាទិភាពរបស់ក្រសួងសម្រាប់ឆ្នាំ ២០២៦, (២) ការចែករំលែកអាទិភាព និងទិសដៅយុទ្ធសាស្ត្ររបស់ InfraAsia សម្រាប់ឆ្នាំ២០២៦, (៣) ការពិភាក្សាអំពីឱកាសសហការនានាក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្ដុភារកម្ម និង (៤) វេទិកាសំខាន់ Asia Infrastructure Forum 2026 សម្រាប់ការសហការរដ្ឋ-ឯកជន និងការផ្សព្វផ្សាយគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព។

ក្នុងឱកាសនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានណែនាំអំពីគម្រោង Sihanouk Ville Logistics Complex និងផែនការរៀបចំសន្និសីទវិនិយោគិនអន្តរជាតិនៅប្រទេសសិង្ហបុរី ដែលគ្រោងនឹងធ្វើឡើងនៅដើមខែមីនា ឆ្នាំ២០២៦ ដើម្បីទាក់ទាញវិនិយោគិន និងដៃគូយុទ្ធសាស្ត្រ។ លើសពីនេះទៀត កិច្ចប្រជុំនេះបង្ហាញពីការប្តេជ្ញារួមគ្នារបស់ភាគីទាំងពីរ ក្នុងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព ចីរភាព និងការចូលរួមពីវិស័យឯកជនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងតំបន់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី