2026-02-27
ទូច សូរិយា
2026-02-27
ទូច សូរិយា
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជួបពិភាក្សាជាមួយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកិច្ចសហប្រតិបត្តិការលើការកែទម្រង់វិស័យទឹកស្អាត និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិរបស់កម្ពុជា។
ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា ទឹកស្អាតមិនមែនត្រឹមតែសម្រាប់ការផ្គត់ផ្គង់តាមផ្ទះ ឬសុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែជាកាតាលីករយុទ្ធសាស្ត្រសម្រាប់បរិវត្តកម្មឧស្សាហកម្ម និងសេដ្ឋកិច្ច។ យើងត្រូវពង្រឹងការអនុវត្តច្បាប់ ជំរុញការផ្កួបគ្នានិងកែលម្អប្រតិបត្តិករ វិនិយោគលើប្រព័ន្ធខ្នាតធំដែលធន់នឹងអាកាសធាតុ និងកសាងសមត្ថភាពបច្ចេកទេស ដែលចាំបាច់សម្រាប់ផ្តល់សេវាប្រកបដោយគុណភាព និងអាចទុកចិត្តបាននៅទូទាំងប្រទេស។
ជាមួយគ្នានេះ លោក Nianshan Zhang អគ្គនាយកទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ បានបញ្ជាក់ថា ការប្តេជ្ញាចិត្តជាថ្មីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងការគាំទ្រការរៀបចំផែនការយុទ្ធសាស្ត្រអន្តរវិស័យ និងការពង្រឹងស្ថាប័នក្រោម កម្មវិធីវិនិយោគទីក្រុងងាយរស់នៅ ធន់ និងមានសុវត្ថិភាពទឹក របស់ខ្លួន។
លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជា របស់ធនាគារអភិវឌ្ឍន៍អាស៊ី ក៏បានលើកឡើងពីធនាគារអភិវឌ្ឍន៍អាស៊ី បានត្រៀមខ្លួនជាស្រេច ក្នុងការជំរុញគម្រោងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិរបស់កម្ពុជា ដើម្បីពង្រឹងការងារវាយតម្លៃទទួលស្គាល់ ស្តង់ដារូបនីយកម្ម និងសមត្ថភាពធ្វើតេស្តរបស់មន្ទីរពិសោធន៍៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី