SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងការងារ បានបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ដល់កម្មកររោងចក្រ Y & W ជិត២ពាន់នាក់ ត្រឹមថ្ងៃទី២២ មីនា


ក្រសួងការងារ បានបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ដល់កម្មកររោងចក្រ Y & W ជិត២ពាន់នាក់ ត្រឹមថ្ងៃទី២២ មីនា
សង្គមជាតិ-សេដ្ឋកិច្ច

2024-03-24

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-03-24

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ត្រឹមម៉ោង៥ល្ងាច ថ្ងៃទី២២ មីនា កម្មករនិយោជិតរោងចក្រ Y&W ចំនួន ១ ៩៧២នាក់ បានមកបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗរបស់ខ្លួន។ បើតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងការងារ បានអំពាវនាវដល់កម្មករនិយោជិត ដែលមិនទាន់បានមកបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ សូមត្រៀមឯកសារពាក់ព័ន្ធ និងរួសរាន់មកបើកឱ្យបានគ្រប់ៗគ្នា។

សេចក្ដីប្រកាសព័ត៌មានស្តីពីការបើកផ្តល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនបងប្អូនកម្មករនិយោជិត នៃក្រុមហ៊ុន វ៉ាយ & ដាប់ប៊ែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) របស់ក្រសួងការងារ បានឱ្យដឹងថា ក្រសួង បានចាប់ផ្ដើមបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនកម្មករនិយោជិត នៅសាលាខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ មីនា។ ក្រសួងការងារ នឹងបន្តបើកប្រាក់ឈ្នួលនេះទៀត នៅថ្ងៃទី២៣-២៤ មីនា និងថ្ងៃបន្តបន្ទាប់ទៀត ចាប់ពីម៉ោង ៧:៣០នាទីព្រឹក ដល់ម៉ោង ៥:៣០នាទីល្ងាច ដើម្បីបង្កភាពងាយស្រួល ដល់បងប្អូនកម្មករនិយោជិតដែលមានការងារថ្មី។

នាឱកាសបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ក្រសួងក៏ផ្តល់ជូននូវទឹកសុទ្ធ ភេសជ្ជៈ និងអាហារសម្រន់ដល់កម្មករនិយោជិតផងដែរ។ ចំពោះកម្មករនិយោជិត ដែលមិនទាន់មានការងារធ្វើ អាចទំនាក់ទំទងមកកាន់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលនឹងបន្តប្រចាំការនៅខាងមុខសាលាខណ្ឌដង្កោ និងទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបាន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី