SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងពាក់ព័ន្ធ តាមដានទិន្នន័យ និងការប្រែប្រួលប្រេងឱ្យជាប់ជាប្រចាំ


សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងពាក់ព័ន្ធ តាមដានទិន្នន័យ និងការប្រែប្រួលប្រេងឱ្យជាប់ជាប្រចាំ
ពាណិជ្ជកម្ម

2026-03-09

គិត បុប្ផា

ពាណិជ្ជកម្ម

2026-03-09

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងពាណិជ្ជកម្ម ក្រសួងរ៉ែ និងថាមពល និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមដានឱ្យជាប់ពីទិន្នន័យ និងការប្រែប្រួលប្រេង ដោយត្រូវមើលពីបរិមាណប្រេង ប្រទេសនាំចេញប្រេង និងប្រទេសដែលនឹងបិទការនាំចេញ ដើម្បីធានាស្ដុកប្រេងសម្រាប់ប្រើប្រាស់ និងស្ថិរភាពតម្លៃប្រេង។ ការណែនាំនេះ ធ្វើឡើងក្នុងពិធី​បិទសន្និបាត បូកសរុប​លទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង​ផ្សព្វ​ផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១១។

ក្នុងឱកាសចូលរួមពិធី​បិទសន្និបាត ដែលធ្វើឡើងកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ នេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា រាជរដ្ឋាភិបាល ប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដែលជាយុទ្ធនា​ការបង្ហាញសុឆន្ទៈ ការជំរុញ រួមគ្នាធ្វើពីគ្រប់ក្រសួងស្ថាប័ន ដើម្បីសម្អាតផ្ទះឱ្យ​បានស្អាត ថែរក្សាឱ្យបានល្អ ក្នុងគោលបំណង «លុបបំបាត់សេដ្ឋកិច្ចខ្មៅ ឈានទៅថែរក្សា និងបង្កើន​សេដ្ឋកិច្ចស ឱ្យបានច្រើន»។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានស្នើសុំដល់ប្រជាជន ឱ្យមានការ​សហការ និងចូលរួមលើគោលការណ៍ចំនួន៣ គឺ៖ ទី១. សូមកុំចូលរួមអនុវត្តដោយផ្ទាល់ក្នុងសកម្មភាពនៃការរួម​ចំណែក​នៃការឆបោកតាមប្រព័ន្ធអនឡាញ, ២. ចូលរួមសហការ និងរាយការណ៍អំពីបទល្មើសដែលកើតមានផ្ទាល់ និងទី៣. សូមប្រជាជនចូលរួមចាប់អាជីពដែលត្រឹមត្រូវស្របតាមច្បាប់។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ បន្តទំនាក់ទំនងជាប់ជាប្រចាំជាមួយពលរដ្ឋ ដែលរស់នៅតំបន់មជ្ឈិមបូព៌ាដើម្បីធានាសុវត្ថិភាពរបស់ពលរដ្ឋ និងត្រូវតាមដានសភាពការណ៍ឱ្យជាប់ជាប្រចាំ ដើម្បីដាក់ចេញវិធានការឱ្យបានលឿន និងទាន់ពេល៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី