2026-03-09
គិត បុប្ផា
2026-03-09
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) សំណូមពរលោកគ្រូអ្នកគ្រូឌីជីថល ឱ្យសហការជាមួយនាយក នាយិកាសាលា ទាញយកអត្ថប្រយោជន៍ជាអតិបរមាពីថ្នាក់រៀនឌីជីថល និងណែនាំដល់សិក្សានុសិស្ស ប្រឹងប្រែងរៀនសូត្រជំនាញឌីជីថល ដើម្បីក្លាយជាមូលធនមនុស្សឌីជីថលប្រកបដោយសមត្ថភាពនៅថ្ងៃអនាគត។
កម្មវិធីសិក្សាថ្នាក់មូលដ្ឋានគ្រឹះឌីជីថល នៅតាមសាលាបឋមសិក្សាគោលដៅ ១៨ទីតាំងបន្ថែម ក្នុងជំហានទី២ នៅសាលាបឋមសិក្សារហាត់ទឹក ខេត្តបន្ទាយមានជ័យ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ដើម្បីរួមចំណែកអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល បណ្ដុះគ្រាប់ពូជមូលធនមនុស្សឌីជីថលកម្ពុជា ទទួលចំណេះដឹងនិងជំនាញឌីជីថលមូលដ្ឋានពីបឋមវ័យ ចាប់យកបច្ចេកវិទ្យាឌីជីថល នឹងក្លាយជាកម្លាំងចលករជំរុញឧត្តមភាពប្រកួតប្រជែងកម្ពុជានៅក្នុងសេដ្ឋកិច្ចឌីជីថល។
ក្រសួងប្រៃសណីយ៍ និងលេខាធិការដ្ឋាន គ.វ.អ. ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុន Tech for Kids Academy (TKA) រៀបចំកម្មវិធីសិក្សាថ្នាក់មូលដ្ឋានគ្រឹះឌីជីថលមូលដ្ឋានគ្រឹះឌីជីថលសម្រាប់ថ្នាក់ទី៤ ទី៥ និងទី៦ និងថ្នាក់រៀនឌីជីថល ដោយបានជួសជុលកែលម្អបន្ទប់សិក្សា បំពាក់បរិក្ខារកុំព្យូទ័រ ទូរទស្សន៍ឆ្លាតវៃ កាមេរ៉ាសុវត្ថិភាព និងប្រព័ន្ធអ៊ីនធឺណិត ព្រមទាំងជ្រើសរើសនិងបណ្តុះបណ្តាលគ្រូឌីជីថល។ កម្មវិធីសិក្សានេះ ផ្តោតលើកាបណ្តុះបណ្តាលទេពកោសល្យឌីជីថលដល់កុមារ ដូចជា៖ ភាសាអង់គ្លេសសម្រាប់បច្ចេកវិទ្យា មូលដ្ឋានគ្រឹះកុំព្យូទ័រ ពលរដ្ឋឌីជីថល សុវត្ថិភាពអនឡាញ គណិតវិទ្យានិងតក្កវិទ្យា ការសរសេរកូដ(Coding) បញ្ញាសិប្បនិម្មិត(AI) និងការដោះស្រាយបញ្ហា។
នៅក្នុងជំហ៊ានទី២ ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ ការពង្រីកវិសាលភាពទៅកាន់សាលាបឋមសិក្សាគោលដៅថ្មីបន្ថែម ១៨ទីតាំង បានធ្វើឱ្យកាអនុវត្តកម្មវិធីសិក្សាថ្នាក់មូលដ្ឋានគ្រឹះឌីជីថលនេះកើនឡើងដល់ ៦០សាលាគោលដៅ គ្របដណ្ដប់លើ ១៩រាជធានី-ខេត្ត ទូទាំងប្រទេស និងមានសិស្សានុសិស្សសរុបចំនួន ១៧,៩៨៨នាក់ សិស្សស្រីចំនួន ៨,៧៩៦នាក់ ចូលសិក្សា ដែលជាការបោះជំហានដ៏សំខាន់គាំទ្រដល់ការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងក្របខណ្ឌគោលនយោបាយឌីជីថលនានា ក្នុងការអភិវឌ្ឍមូលធនមនុស្ស និងការទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល។ ជាលទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងឆ្នាំសិក្សា ២០២៤-២០២៥ សិស្សានុសិស្ស មកពីសាលាគោលដៅចំនួន២២ បានចូលរួមប្រកួតកម្មវិធីតិចណូវេសិន និងកម្មវិធី VIRTUAL GLOBAL GAME JAM 2025 របស់អង្គការ UNICEF និងទទួលបានជ័យលាភីសហគ្រិនវ័យក្មេងថ្នាក់ជាតិកម្រិតបឋមផងដែរ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី