SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

អ្នកជំនាញកសិកម្ម ជំរុញឱ្យប្រជាកសិករមានដីស្រែតូច ផលិតស្រូវពូជផ្ការំដួលនិងសែនក្រអូប ស្ទូងដោយដៃបានចំណូលខ្ពស់


អ្នកជំនាញកសិកម្ម ជំរុញឱ្យប្រជាកសិករមានដីស្រែតូច ផលិតស្រូវពូជផ្ការំដួលនិងសែនក្រអូប ស្ទូងដោយដៃបានចំណូលខ្ពស់
A+ A-

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ លើកទឹកចិត្តឱ្យប្រជាកសិករដែលមានដីស្រែតិចតួច ងាកមកផលិតស្រូវពូជផ្ការំដួល និងសែនក្រអូប ដើម្បីបង្កើនប្រាក់ចំណេញ។ ឯកឧត្តមរដ្ឋលេខាធិកាក្រសួងកសិកម្ម រូបនេះ បានបញ្ជាក់ថា ក្រសួងកំពុងធ្វើការជំរុញឲ្យមន្រ្តីកសិកម្មឃុំ និងនិស្សិតស្ម័គ្រចិត្តចូលរួមយ៉ាងសកម្មជាមួយកសិករ ក្នុងការផលិតពូជសុទ្ធ ដើម្បីកសាងប្រព័ន្ធពូជសុទ្ធឲ្យបានទូទាំងប្រទេស។

ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ ដែលតែងតែចុះជួបជាមួយនឹងប្រជាកសិករនៅតាមមូលដ្ឋាននានា បានបង្ហោះនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួន អំពីការជំរុញឱ្យប្រជាកសិករងាកមកផលិតស្រូវពូជផ្ការំដួល និងសែនក្រអូប ដែលអាចនឹងបង្កើនប្រាក់ចំណេញនេះ បានសរសេរថា ស្រែផលិតស្រូវពូជនៅលើដីតូច អាចប្រើកម្លាំងគ្រួសារ និងសហការគ្នាស្ទូងដោយដៃបាន ហើយការស្ទូងដោយម៉ាស៊ីននឹងជួយដោះស្រាយបញ្ហាកម្លាំងពលកម្ម។

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្ថែមទៀតថា ការផលិតស្រូវពូជផ្ការំដួល និងសែនក្រអូបនៅក្នុងទំហំដីតូចជាលក្ខណគ្រួសារ តែអាចទទួបានទិន្នផលនិងប្រាក់ចំណូលខ្ពស់នោះ គឺប្រើប្រាស់ពូជតិចជាង, កាត់បន្ថយចំណាយលើការបាញ់ថ្នាំស្មៅ, កាត់បន្ថយការប្រើទឹក, ការប្រើជីគីមីតិចជាង និងមានប្រសិទ្ធិភាពជាង, ទិន្នផលខ្ពស់ជាងស្រូវធម្មតា និងស្រូវមានតម្លៃថ្លៃជាងស្រូវធម្មតាទៀតផង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី