SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សម្តេចធិបតី ឱ្យប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល ការពារពលរដ្ឋរងគ្រោះក្នុងគម្រោងវិនិយោគរបស់អតីតឧកញ៉ា ឡេង ចាន់ណា


សម្តេចធិបតី ឱ្យប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល ការពារពលរដ្ឋរងគ្រោះក្នុងគម្រោងវិនិយោគរបស់អតីតឧកញ៉ា ឡេង ចាន់ណា
សង្គមជាតិ-សេដ្ឋកិច្ច

2024-05-15

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-05-15

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចឱ្យសិទ្ធិឯកឧត្តម គី តិច ប្រធានក្រុមមេធាវីរបស់រាជរដ្ឋាភិបាល ដឹកនាំរៀបចំចាត់តាំងមេធាវីរាជរដ្ឋាភិបាលឱ្យការពារសិទ្ធិ និងផលប្រយោជន៍ប្រជាពលរដ្ឋរងគ្រោះ ពាក់ព័ន្ធនឹងក្រុមហ៊ុន ប៊ីលាន ស៊ីធី វើលដ៍ ឯ.ក (BRILLIANT CITY WORLD CO., LTD.) របស់អតីតឧកញ៉ា ឡេង ចាន់ណា។

ការដែលប្រធានសិទ្ធិពាក់ព័ន្ធនឹងការដោះស្រាយក្នុងគម្រោងឆបោកមួយនេះ ធ្វើឡើងក្រោយប្រជាពលរដ្ឋរងគ្រោះ ស្នើសុំកិច្ចអន្តរាគមន៍ពីសម្តេចធិបតី ហ៊ុន ម៉ាណែត។ បើតាមការចុះផ្សាយរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ មេធាវីរបស់រាជរដ្ឋាភិបាល នឹងការពារសិទ្ធិ និងប្រយោជន៍ពលរដ្ឋរងគ្រោះ ក្នុងសំណុំរឿងទាំងឡាយដែលកំពុងចាត់ការដោយស្ថាប័នអយ្យការ និងស្ថាប័នតុលាការ នៅគ្រប់ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ និងសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ រហូតដល់សំណុំរឿងត្រូវបានបញ្ចប់ជាស្ថាពរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើមេធាវីរាជរដ្ឋាភិបាល និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ខិតខំយកចិត្តទុកដាក់ការពារប្រជាពលរដ្ឋ ដែលរងគ្រោះនៅក្នុងសំណុំរឿងនេះ ដើម្បីធានាឱ្យបាននូវការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ទៅតាមនីតិវិធីជាធរមាន។ រាជរដ្ឋាភិបាល នឹងបន្តតាមដានដោយយកចិត្តទុកដាក់លើសំណុំរឿងនេះ។

គម្រោងវិនិយោគរបស់អតីតឧកញ៉ា ឡេង ចាន់ណា គឺជាគម្រោងមានលក្ខណៈប្រព័ន្ធឆបោកតាមរូបមន្ត Ponzi Scheme ខុសពីគម្រោងវិនិយោគអចលនទ្រព្យពិតប្រាកដ ដែលប្រឈមឧបសគ្គនឹងបញ្ហានៃការធ្លាក់ចុះទីផ្សារនោះទេ។ ផ្អែកលើលទ្ធផលនេះ សមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ ឡេង ចាន់ណា ដើម្បីបញ្ជូនទៅតុលាការតាមនីតិវិធីជាធរមាន កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី