SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងលើកទឹកចិត្តឱ្យបណ្តាធុរជនដែលច្នៃកសិផល យកទៅពិព័រណ៍ពាណិជ្ជកម្មទំនិញនាំចូលអន្តរជាតិចិនលើកទី៧


ក្រសួងលើកទឹកចិត្តឱ្យបណ្តាធុរជនដែលច្នៃកសិផល យកទៅពិព័រណ៍ពាណិជ្ជកម្មទំនិញនាំចូលអន្តរជាតិចិនលើកទី៧
ពាណិជ្ជកម្ម

2024-05-22

ទូច សូរិយា

ពាណិជ្ជកម្ម

2024-05-22

ទូច សូរិយា

A+ A-

ភ្នំពេញ៖ បណ្ដាធុរជន សហគ្រិន វិនិយោគិន និងផលិតករ ដែលមានបំណងស្វែងរកដៃគូពាណិជ្ជកម្មថ្មីៗ និងមានបំណងតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម ជាមួយពាណិជ្ជករចិន និងអន្តរជាតិ អាចដាក់ពាក្យចូលរួមព្រឹត្តិការណ៏«ពិព័រណ៍ពាណិជ្ជកម្មទំនិញនាំចូលអន្តរជាតិចិនលើកទី៧» The 7th China International Import Expo(CIIE) ដែលប្រព្រឹត្តឡើងនៅថ្ងៃទី៥-១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងសៀងហៃ ប្រទេសចិន។

បើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២០ ឧសភា បានបញ្ជាក់ថា ពិព័រណ៍ពាណិជ្ជកម្មទំនិញនាំចូលអន្តរជាតិចិន គឺជាព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏ធំមួយរបស់ប្រទេសចិន និងជាវេទិកាធុរកិច្ចដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិជាអន្តរជាតិលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទំនាក់ទំនងការទូតរវាងបណ្ដាប្រទេសចូលរួមទាំងអស់ក្នុងពិភពលោកជាមួយប្រទេសចិន។

ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម ផ្ដល់អាទិភាពខ្ពស់ដល់ធុរកិច្ចក្នុងវិស័យកែច្នៃកសិផលមួយចំនួន ដូចជា អង្ករ ស្វាយចន្ទី ម្រេច គ្រឿងទេស ម្ហូបអាហារកែច្នៃ គម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស វិស័យដឹកជញ្ជូននិងភស្ដុភារកម្ម និងវិស័យពាក់ព័ន្ធផ្សេងៗទៀតដែលទើបបង្កើតថ្មី។ ចំពោះបណ្ដាធុរជន សហគ្រិន វិនិយោគិន និងផលិតករ ដែលមានបំណងចូលរួមអាចដាក់ពាក្យពីថ្ងៃជូនដំណឹងនេះរហូតដល់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ឬអាចទំនាក់ទំនងមកកាន់នាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញ ពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម តាមរយៈលេខទូរសព្ទ៖ ០១៦ ៤១៦ ៨២៥, ០៨៦ ៣៣៣ ៩៣៣, ០១២ ៧០៣ ៣៩៣៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី