2025-04-14
ឃី ភារៈ
2025-04-14
ឃី ភារៈ
ភ្នំពេញ៖ ទំនាយតាមថ្ងៃសង្ក្រាន្តក្នុងឆ្នាំម្សាញ់ សប្តស័ក មានរយៈពេល ៣ថ្ងៃ គឺទំនាយថ្ងៃមហាសង្រ្កាន្តចូលឆ្នាំត្រូវជាថ្ងៃចន្ទ, ទំនាយថ្ងៃនបរៈវ័នបតត្រូវនឹងថ្ងៃអង្គារ និងទំនាយថ្ងៃឡើងស័កត្រូវនឹងថ្ងៃពុធ។ ទំនាយថ្ងៃទាំង៣ នេះ មានដូចខាងក្រោយ៖
ទំនាយថ្ងៃមហាសង្ក្រាន្ត ត្រូវនឹងចូលឆ្នាំថ្ងៃចន្ទ ទំនាយទាយថា ឆ្នាំនោះនឹងចាញ់សេនាបតី អ្នកធំ ឧកញ៉ា លោកជំទាវទាំងឡាយ (ចាញ់មានន័យថា: ខូចបុណ្យស័ក្តិអន់រាសី មានវិបត្តិ) ភ្លៀងនឹងមានដើមឆ្នាំស្រូវអង្ករល្អណាស់តែមនុស្សនៅជួបផលលំបាកឱ្យក្រែងប្រយ័ត្ន ក្សត្រនិងមន្ត្រី ជំទាវខុណ្ណាង ធ្វើអាក្រក់ធ្វើបាបនឹងកើតមាន ថ្ងៃទីការតស៊ូរើបំរះ មនុស្សនឹងកើតជម្ងឺតម្កាត់ច្រើន។
ទំនាយថ្ងៃបរៈវ័នបត ត្រូវនឹងថ្ងៃអង្គារទំនាយទាយថា ឆ្នាំនោះស្វាម្លូរស្រូវ អង្ករ ត្រីហិសាច់នឹងថ្ងៃ អាមាត្យ មន្ត្រីនឹងខូចបុណ្យស័ក្តិ ឬត្រូវក្តៅក្រហាយចិត្តយ៉ាងច្រើន។ រីឯ ទំនាយថ្ងៃឡើងស័ក ត្រូវនឹងថ្ងៃពុធ ទំនាយបានទាយថា ឆ្នាំនោះរាជបណ្ឌិតបរោហិត អាចារ្យហោរា និងមានសេចក្តីសុខសម្រាន្តជាអនេក ប៉ុន្តែមានដង្កូវ ក្រាស៊ីស្រូវ៕
ប្រភព៖ ដកស្រង់ពីសៀវភៅមហាសង្ក្រាន្ត ឆាំ្នម្សាញ់ គណនានិងរៀបរៀងដោយ ឯកឧត្តម អ៊ឹម បុរិន្ទ ទីប្រឹក្សាអមគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី