SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងពាណិជ្ជកម្ម នឹងបន្តគាំទ្រដល់សហព័ន្ធស្វាយចន្ទីកម្ពុជា និងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធក្នុងការជំរុញអភិវឌ្ឍន៍ស្វាយចន្ទីកម្ពុជា


ក្រសួងពាណិជ្ជកម្ម នឹងបន្តគាំទ្រដល់សហព័ន្ធស្វាយចន្ទីកម្ពុជា និងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធក្នុងការជំរុញអភិវឌ្ឍន៍ស្វាយចន្ទីកម្ពុជា
ពាណិជ្ជកម្ម

2025-07-02

ទូច សូរិយា

ពាណិជ្ជកម្ម

2025-07-02

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នឹងបន្តគាំទ្រដល់សហព័ន្ធស្វាយចន្ទីកម្ពុជា និងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធក្នុងការជំរុញអភិវឌ្ឍន៍ស្វាយចន្ទីកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងជំនួបជាមួយគណៈប្រតិភូសហព័ន្ធស្វាយចន្ទីកម្ពុជា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។

ជាមួយគ្នានេះ លោកជំទាវ ចម និម្មល បានបញ្ជាក់អំពីតួនាទីរបស់សហព័ន្ធស្វាយចន្ទីកម្ពុជា ក្នុងការចូលរួមលើកកម្ពស់វិស័យស្វាយចន្ទីកម្ពុជា ជាពិសេសការបង្កើនប្រសិទ្ធភាព និងបង្កើនទំហំនៃការកែច្នៃ ជំរុញការនាំចេញ ដោយរក្សាទីផ្សារចាស់ និងចាប់យកទីផ្សារថ្មីៗ។

ទន្ទឹមនឹងនេះ គណៈប្រតិភូសហព័ន្ធស្វាយចន្ទីកម្ពុជា បានអរគុណដល់ក្រសួងពាណិជ្ជកម្ម ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និតចំពោះសហព័ន្ធក្នុងការបង្កើតសហព័ន្ធស្វាយចន្ទីកម្ពុជាកាលពីឆ្នាំ២០២២ ការរៀបចំសន្និសីទស្វាយចន្ទីពិភពលោក និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀតរួមមាន ការចូលរួមពិព័រណ៍ពាណិជ្ជកម្មក្នុងស្រុក ការដាក់លក់ផលិតផលស្វាយចន្ទីតាមផ្សារទំនើបនិងម៉ាត និងសមាគមសណ្ឋាគារនិងចុងភៅ ជាដើម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី