SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្នុងឆ្នាំ២០២៦ កម្មវិធី DEY III នឹងពិចារណាផ្តល់ការគាំទ្រដល់ពលករចំណាកស្រុក ត្រឡប់ពីបរទេសវិញឱ្យទទួលបានការងារ


ក្នុងឆ្នាំ២០២៦ កម្មវិធី DEY III នឹងពិចារណាផ្តល់ការគាំទ្រដល់ពលករចំណាកស្រុក ត្រឡប់ពីបរទេសវិញឱ្យទទួលបានការងារ
សង្គមជាតិ-សេដ្ឋកិច្ច

2026-01-22

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2026-01-22

គិត បុប្ផា

A+ A-

ភ្នំពេញ៖ កម្មវិធីមុខរបរ និងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III) នឹងពិចារណាផ្តល់ការគាំទ្រដល់ពលករចំណាកស្រុកដែលត្រឡប់ពីបរទេសវិញឱ្យទទួលបានការងារ ដើម្បីគាំទ្រការខិតខំប្រឹងប្រែងយ៉ាងធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំ២០២៦។

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្កត់ធ្ងន់លើសារសំខាន់នៃកម្មវិធី DEY III ក្នុងការធានាការងារសមរម្យសម្រាប់យុវជន និងការពង្រីកឱកាសទទួលបានការបណ្តុះបណ្តាលជំនាញដែលមានគុណភាព និងឆ្លើយតបតាមតម្រូវការទីផ្សារ ក៏ដូចជាវឌ្ឍនភាពដែលសម្រេចបានពីការអនុវត្តកម្មវិធី TVET 1.5M។ ឯកឧត្តម ក៏បានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួន ជាពិសេសការកៀរគរយុវជនដែលបោះបង់ការសិក្សា និងយុវជនកំពុងបំពេញការងារនៅតាមសហគ្រាសធុនតូច និងមធ្យម (SMEs) ដែលមិនទាន់ចុះបញ្ជី ឱ្យចុះឈ្មោះចូលរៀនកម្មវិធី TVET ទោះបីជាក្រសួងបានផ្តល់ភាពងាយស្រួល តាមរយៈការរៀបចំម៉ោងសិក្សាជាច្រើនវេន ដែលរួមមានទាំងវេនយប់ និងចុងសប្តាហ៍ក៏ដោយ។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកស្រី Xiaoyan Qian នាយិកាការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ និងជាតំណាងអង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជា បានឱ្យក្រុមការងារបច្ចេកទេស ពិនិត្យនូវរាល់លទ្ធផលរំពឹងទុក និងវិធីសាស្ត្រអនុវត្តការងារសម្រាប់ផែនការការងារឆ្នាំ២០២៦។ ការជំរុញនេះ ធ្វើឡើងក្នុងគោលបំណងធានាឱ្យការជួយជ្រោមជ្រែងដល់ក្រុមគោលដៅ និងយុវជនទទួលផលពីគម្រោង ទទួលបានលទ្ធផលជាផ្លែផ្កាកាន់តែខ្ពស់ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃទីផ្សារការងារបច្ចុប្បន្ន។

ក្នុងឆ្នាំ២០២៥ កន្លងទៅ កម្មវិធី DEY III សម្រេចបានសមិទ្ធផលជាទីគាប់ចិត្ត ជាពិសេសការសម្រេចបានទិសដៅការងារអាទិភាពក្នុងការពង្រឹងប្រព័ន្ធការងារ TVET បង្កើនលទ្ធភាពទទួលបានការងារសមរម្យ និងការបណ្តុះបណ្តាលជំនាញដល់ក្រុមយុវជនគោលដៅជាដើម។ គិតត្រឹមខែធ្នូ ឆ្នាំ២០២៥ កម្មវិធីនេះ បានជួយគាំទ្រយុវជនសរុបចំនួន ៤ ៦៦៣នាក់ ឱ្យទទួលបានការងារសមរម្យ តាមរយៈវគ្គបណ្តុះបណ្តាល TVET និងកិច្ចអន្តរាគមន៍នានា ដោយក្នុងនោះ មានស្ត្រីរហូតដល់ ៥៣% និងពលករទេសន្តរប្រវេសន៍ដែលធ្វើមាតុភូមិនិវត្តន៍ចំនួន ៣១៧នាក់ (ស្ត្រី ៣៧%) រួមទាំងជនមានពិការភាពផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី