2026-03-09
គិត បុប្ផា
2026-03-09
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ណែនាំឱ្យរៀបចំមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ស្របតាមលក្ខណៈស្តង់ដា ដោយផ្តោតលើការរៀបចំ និងគ្រប់គ្រងទីតាំងអាគារ ការគ្រប់គ្រងបរិស្ថាន និងអនាម័យ ការគ្រប់គ្រងការផ្តល់ព័ត៌មានទេសចរណ៍ ការពង្រឹងគុណភាពសេវាកម្ម និងផលិតផល ការពង្រឹងការងារសន្តិសុខ សុវត្ថិភាពជូនភ្ញៀវ និងការប្រើប្រាស់ផលិតផលក្នុងស្រុក។
ក្នុងឱកាសចុះពិនិត្យស្ថានភាពជាក់ស្តែងនៅមជ្ឈមណ្ឌលផ្តល់ព័ត៌មានទេសចរណ៍ខេត្តស្ទឹងត្រែង ឯកឧត្តម ហួត ហាក់ បានលើកឡើងថា មជ្ឈមណ្ឌលនេះ មានតួនាទីសំខាន់ក្នុងការផ្តល់ព័ត៌មានអំពីតំបន់ទេសចរណ៍ដ៏មានសក្តានុពល និងសម្បូរបែបនៅក្នុងខេត្ត ព្រមទាំងការតាំងបង្ហាញផែនទី ទស្សនាវដ្តីទេសចរណ៍ និងឯកសារព័ត៌មានផ្សេងៗ ដែលជួយឱ្យភ្ញៀវទេសចរទទួលបានចំណេះដឹងបន្ថែមអំពីវប្បធម៌ ប្រវត្តិសាស្ត្រ និងជីវភាពរស់នៅរបស់ប្រជាជនក្នុងខេត្តស្ទឹងត្រែង។
ការផ្តល់ព័ត៌មានជាក់លាក់ និងសេវាកម្មយ៉ាងអំណោយផលនេះ បានជួយលើកកម្ពស់វិស័យទេសចរណ៍ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាកាន់តែច្រើន។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី